PR

ASUS ប្រកាសចេញនូវ Zenbook 14X OLED Space Edition (UX5401ZAS)

BY
Liny Chan
April 6, 2022

កុំព្យូទ័រយួរដៃទំហំ 14 អ៉ីញ OLED ដែលមានរចនាបទ space-themed ផ្ដាច់មុខ ជាមួយនឹងការបំពាក់អេក្រង់ដ៏ទំនើប ZenVision រួមជាមួយអេក្រង់ 3.5 អ៉ីញ ដើម្បីរំលឹកខួបលើកទី២៥ នៃកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលត្រូវបានបញ្ជូនទៅទីអវកាស។
I7-12700H/ 16G [ON BD] /1TB PCIE SSD/ 2.8K 16:10 OLED/ Win 11/ SLEEVE,TYPE A TO LAN DONGLE,STYLUS

ចំណុច​សំខាន់
• ចាប់ផ្តើមដំណើរនៃរបកគំហើញរបស់អ្នក៖ ការរចនាផ្តាច់មុខ ដែលរួមបញ្ចូលការរចនាម៉ូដតាមលំហ (space-themed motifs) នៅលើគម្រប និងកន្លែងដាក់បាតដៃ ជាមួយនឹងពណ៌ពិសេស Zero-G Titanium1
• អេក្រង់ឆ្លាតវៃ ZenVision៖ អេក្រង់ឆ្លាតវៃនេះ បានបំពាក់មកជាមួយអេក្រង់ប្រភេទ OLED 3.5អ៉ីញ តែមួយគត់នៅលើគម្រប ដែលអាចបង្ហាញពី សារ និងចលនាតាមលំហ (space-themed animations) បង្កើតបទពិសោធន៍ពិតៗដល់អ្នកប្រើប្រាស់។
• ភាពធន់នៃ Space-grade៖ ឆ្លងកាត់ការសាកល្បងស្តង់ដារ SMC-S-016A នៃស្តង់ដារប្រព័ន្ធបញ្ជារបស់សហរដ្ឋអាមេរិក សម្រាប់ភាពធន់នឹងសីតុណ្ហភាពខ្លាំង និងរំញ័រ
• ដំណើរការរបស់ Stellar៖ បំពាក់មកជាមួយ Gen Intel® Core™ i7 H-Series Processor រហូតដល់ជំនាន់ទី១២, ប្រព័ន្ធកម្ដៅកង្ហាពីរ IceCool; អេក្រង់ OLED HDR រហូតដល់ 2.8K 16:10 PANTONE® Validated touchscreen

ថ្ងៃនេះ ASUS បានប្រកាសចេញនូវ Zenbook 14X OLED Space Edition (UX5401ZAS) ផ្ដាច់មុច ដែលជាកុំព្យូទ័រយួរដៃជំនាន់ពិសេសដ៏មានកិត្យានុភាពដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកខួបលើកទី25 នៃកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលបានបញ្ជូនទៅកាន់ទីអវកាស ហើយបន្តការរុករកលើសពីដែនកំណត់ និងស្វែងរកអ្វីដែលកាន់តែអស្ចារ្យ។

ដោយបង្ហាញពីការរចនា space-themed ដ៏លម្អិតនៅលើគម្រប​ និងកន្លែងដាក់បាតដៃ ជាមួយនឹងពណ៌ Zero-G Titanium ដ៏ពិសេស កុំព្យូទ័រ Zenbook 14X OLED Space Edition គឺដើម្បីប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តនៃកុំព្យូទ័រយួរដៃ ASUS ។ ការរចនាក្រៅពិភពលោកនេះ នាំមកនូវស្មារតីនៃការបង្កើតថ្មីរបស់ ASUS ដោយលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យចាប់ផ្តើមដំណើរស្វែងរករបស់ពួកគេ និងរុករកលើសពីដែនកំណត់។

ភាពផ្ដាច់មុខសម្រាប់ Space Edition គឺបំពាក់អេក្រង់ ZenVision ដ៏ទំនើបចុងក្រោយ រួមទាំងបំពាក់មកជាមួយអេក្រង់ OLED ទំហំ 3.5អ៉ីញ នៅខាងក្រៅនៃគម្របកុំព្យូទ័រ។ អេក្រង់ទាំងនេះ អាចបង្ហាញ Customizable messages និង space-themed animations ដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនអ្នកប្រើប្រាស់កាន់តែយល់ច្បាស់ពីពួកគេ។

បង្កើតឡើងដើម្បីទប់ទល់នឹងភាពតឹងតែងនៃការធ្វើដំណើរក្នុងលំហ ស៊េរី Space Edition ត្រូវបានធ្វើតេស្តសាកល្បងដោយប្រើពិធីការថ្នាក់អវកាសដែលបានបញ្ជាក់ដោយស្តង់ដារបញ្ជាការប្រព័ន្ធអវកាសសហរដ្ឋអាមេរិក SMC-S-16A ដូច្នេះវាមានសមត្ថភាពទប់ទល់នឹងសីតុណ្ហភាព និងរំញ័រខ្លាំង។

កុំព្យូទ័រ​យួរ​ដៃ​ក្រៅ​ពិភពលោក​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​ដំណើរការ​ដ៏​អស្ចារ្យ គឺដំណើរការ​ដោយ​ប្រព័ន្ធ​ដំណើរការ Intel® Core™ i7 H-Series ជំនាន់​ទី 12 និង​ក្រាហ្វិក Intel Iris Xe, RAM 32 GB, PCIe® 1TB PCIe SSD និង WiFi 6E។ អេក្រង់ OLED HDR​ 90Hz 2.8K ដ៏ធំទូលាយ PANTONE® Validated touchscreen ផ្ដល់នូវរូបភាពច្បាស់ល្អ កម្រិត DisplayHDR™ True Black 500-certified ជាមួយនឹង 100% DCI-P3 gamut ហើយថែមទាំង ប្រព័ន្ធការពារភ្នែក ទទួលស្គាល់ដោយ TÜV។

Start your voyage of discovery

កាលពី 25 ឆ្នាំមុន កុំព្យូទ័រយួរដៃ ASUS P6300 បានចំណាយពេល 600 ថ្ងៃនៅក្នុងគន្លងតារាវិថីនៅលើស្ថានីយ៍អវកាសដែលមានឈ្មោះថា Mir ដ៏ល្បីល្បាញ ដែលជាស្ថានីយ៍ស្រាវជ្រាវរយៈពេលវែងដំបូងគេដែលបន្តរស់នៅជាបន្តបន្ទាប់នៅក្នុងលំហ។ ខណៈពេលដែលកុំព្យូទ័រយួរដៃ ASUS ស្ថិតនៅលើផ្លូវហោះហើរ Mir ប្រឈមនឹងការដាច់ចរន្តអគ្គិសនី និងភ្លើង ប៉ុន្តែកុំព្យូទ័រយួរដៃបានបន្តបេសកកម្មទាំងមូលដោយគ្មានបញ្ហា។ កុំព្យូទ័រយួរដៃ P6300 ត្រូវបានកំណត់ស្តង់ដារខ្ពស់សម្រាប់គ្រប់ផលិតផលទាំងអស់ដែលរចនា និងអភិវឌ្ឍដោយ ASUS ។ ដូច្នេះហើយយើង​បាន​រចនា Zenbook Space Edition ពិសេស​នេះ​ដើម្បី​រំលឹក​ដល់​អតីតកាល និង​ដើម្បី​អបអរ​ទៅថ្ងៃ​អនាគត។

Zenbook 14X OLED Space Edition មានការរចនាតែមួយគត់ និងផ្តាច់មុខ ដែលបង្ហាញពីភាពលម្អិតនៃការរចនារូបរាងដ៏គួរឱ្យចាប់អារម្មណ៍នៅលើគម្រប និងក្តារចុច។ ទាំងនេះរួមបញ្ចូលការបង្ហាញខ្សែរនៃស្ថានីយអវកាស Mir រួមជាមួយនឹងសារកូដ morse ដែលរួមបញ្ចូលឃ្លាជាភាសាឡាតាំងថា Ad Astra Per Aspera (‘Through Hardships to the Stars’)។ កុំព្យូទ័រយួរដៃនេះ ធ្វើពីលោហធាតុទាំងអស់ស្រោបជាមួយនឹងពណ៌ Zero-G Titanium ដែលឆ្លុះបញ្ចាំងពីការប្រើប្រាស់យ៉ាងទូលំទូលាយនៃទីតានីញ៉ូមក្នុងការសាងសង់យានអវកាស។

ZenVision display

អេក្រង់របស់ ZenVision ផ្តាច់មុខ ត្រូវបានបំផុសគំនិតដោយច្រកទ្វារនៅក្នុង Mir ដែលតាមរយៈនោះអវកាសយានិកអាចមើល cosmos បាន។ ZenVision ផ្តល់ឱ្យអ្នកប្រើប្រាស់នូវឱកាសដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលនៅជុំវិញពួកគេ និងផ្ដល់នូវ window ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេ។

enVision គឺជាអេក្រង់ OLED monochrome ទំហំ 3.5 អ៊ីង ដែលមានទីតាំងនៅលើគម្របកុំព្យូទ័រយួរដៃ ដែលអាចបង្ហាញ static text ឬ graphic animations។ មុខងារ Space Theme បង្ហាញរូបរាងមានចលនា ខណៈពេលដែលមុខងារ Smart Notifications អាចបង្ហាញពេលវេលា កាលបរិច្ឆេទ ឬស្ថានភាពថ្ម។ មិនតែប៉ុណ្ណោះ text messages នឹងលោតនៅអេក្រង់ពេញៗផងដែរ ហើយព័ត៌មានដែលបង្ហាញនៅលើ ZenVision ត្រូវបានកំណត់រចនាសម្ព័ន្ធតាមរយៈកម្មវិធី MyASUS2 ដែលងាយស្រួលប្រើ។

Space-grade durability

Zenbook 14X OLED Space Edition ត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងសម្ពាធនៃការធ្វើដំណើរក្នុងលំហ។ វាត្រូវបានធ្វើតេស្តដោយការដាក់សម្ពាធតាមស្តង់ដារថ្នាក់អវកាសសម្រាប់ភាពធន់នឹងការរំញ័រ និងសីតុណ្ហភាពខ្លាំង ដោយប្រើស្តង់ដារ US Space Command Standard SMC-S-016A testing protocols3។ ជាមួយគ្នានេះ វា​មាន​សមត្ថភាព​ទប់ទល់​នឹង​ការ​ញ័រ​ដ៏ខ្លាំង​ ដោយរំញ័រនោះខ្លាំង​ជាង​ស្តង់ដារ Military Grade 4 ដង ព្រម​ទាំង​ទប់ទល់​នឹង​សីតុណ្ហភាព​ខ្លាំង​នៅពេល​កុំព្យូទ័រ​ដំណើរការ​ពី -24 ទៅ 61 ͦ C ។ លើសពីនេះទៀត វាបំពេញតាមស្តង់ដារភាពធន់ MIL-STD 810H របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក រួមទាំងការធ្វើតេស្តទម្លាក់ថាមពល និងប្រតិបត្តិការក្រោមភាពសើម និងរយៈកម្ពស់ខ្លាំង។ ភាពធន់របស់ Zenbook 14X OLED Space Edition គឺជាជំហានមួយលើសពីស្តង់ដារធម្មតាដែលកំណត់ដោយឧស្សាហកម្មនេះ។

Stellar performance

អ្នកប្រើប្រាស់ Zenbook 14X OLED Space Edition អាចរីករាយជាមួយការដំណើរការគ្រប់ជ្រុងជ្រោយសម្រាប់ផលិតភាពបានយ៉ាងរលូនជាមួយនឹងប្រព័ន្ធដំណើរការ Intel® Core™ H-Series ជំនាន់ទី 12 ចុងក្រោយបង្អស់ RAM រហូតដល់ 16 GB និងក្រាហ្វិករួមបញ្ចូល Intel Iris Xe ។ ដើម្បីធានាបាននូវដំណើរការអតិបរមានៅពេលណាដែលវាត្រូវការ បច្ចេកវិទ្យាកម្ដៅ ASUS IceCool កង្ហាពីរអាចត្រូវបានកំណត់ក្នុងរបៀបមួយក្នុងចំណោមបីរបៀបតាមរយៈកម្មវិធី MyASUS ។

លើសពីនេះវាក៏មានមុខងារផ្ទុកទិន្នន័យ PCIe® 1TB PCIE SSD ដែលមានល្បឿនលឿនបំផុត និងកម្រិត gigabit-class Intel® WiFi 6E (802.11ax) ដូច្នេះការរង់ចាំពេលបើកកម្មវិធី ឬគេហទំព័រ គឺលែងមានទៀតហើយ។ ដោយឡែក WiFi 6E នៅក្នុង Space Edition ត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើងដោយបច្ចេកវិទ្យា ASUS WiFi Master ដែលរួមមាន ASUS WiFi Stabilizer និង ASUS WiFi SmartConnect ។ ដើម្បីផ្តល់នូវស្ថេរភាពនៃការតភ្ជាប់ WiFi នោះ WiFi Stabilizer ច្រោះការជ្រៀតជ្រែកឥតខ្សែ ដូច្នេះអ្នកប្រើប្រាស់នឹងរីករាយជាមួយនឹងល្បឿនដែលលឿនបំផុត។ ហើយ WiFi SmartConnect ជ្រើសរើសប្រភព WiFi ដ៏ល្អបំផុតដោយស្វ័យប្រវត្តិ ដូច្នេះ Space Edition ភ្ជាប់យ៉ាងរលូនទៅនឹងសញ្ញា WiFi បានល្អ និង mobile hotspots ដែលវាស្គាល់។

អេក្រង់ OLED 90Hz HDR ទំហំ 2.8K NanoEdge ដ៏អស្ចារ្យរបស់ Space Edition មានទំហំធំទូលាយ 16:10 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញគេហទំព័រ និងឯកសារច្រើនជាងអេក្រង់ស្ដង់ដារទំហំ 16:9។ កម្រិតពណ៌ cinema-grade 100% DCI-P3 color gamut និង ANTONE® Validated ផ្តល់នូវពណ៌ដ៏រស់រវើក និងត្រឹមត្រូវបំផុត ហើយវិញ្ញាបនបត្រ DisplayHDR™ True Black 500 ធ្វើឱ្យអ្នកប្រើប្រាសមើលឃើញកាន់តែច្បាស់ទោះរូបភាពនោះព្រាលៗក៏ដោយ។ ជាមួយគ្នានេះ វាក៏បំពាក់ប្រព័ន្ធការពារភ្នែក ដែលទទួលស្គាល់ដោយ TÜV សម្រាប់ការបញ្ចេញពន្លឺពណ៌ខៀវទាបមិនប៉ះពាល់ដល់ភ្នែកផងដែរ។

AVAILABILITY & PRICING
ASUS Zenbook 14X OLED Space Edition (UX5401) មានលក់នៅគ្រប់អ្នកចែកចាយទាំងអស់ចាប់ពីតម្លៃ $1599។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ASUS សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/ASUS855

Share This Post: