New SCOOPY ជំនាន់ថ្មី ទាំង២ ស៊េរី ដែលអតិថិជនបានទង្ទឹងរង់ចាំបានដាក់លក់ជាផ្លូវការហើយ
- BY
- Liny Chan
- April 1, 2022
ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
– ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុនបានចេញលក់ជាផ្លូវការម៉ូតូម៉ាក Honda New SCOOPY ស៊េរីថ្មី ក្រោមគំនិតច្នៃប្រឌិត #THE FASHIONOLOGY ដែលបង្ហាញពីភាពស៊ីវិល័យ បែបទំនើប សាកសមឥតខ្ចោះសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ ហើយរចនាដ៏ពិសេស សម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

សម្រាប់ New SCOOPY ជំនាន់ថ្មី ទាំង២ ស៊េរី យើងបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេម៉ាស៊ីនបំពាក់ eSP ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។តួត្រូវបានអភិវឌ្ឍ ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

បើគិតដល់ភាពឡូយឆាយឥតទាស់នោះប្រាកដជាធ្វើឲ្យយើងគិតដល់ New Honda SCOOPY ស៊េរី Prestige ចង្កៀងមុខ រចនារាងជារង្វង់បំពាក់ LED ជំនាន់ថ្មី ភ្លឺច្បាស់ ផ្នែកខាងមុខនិងចំហៀង រំលេចដោយតែមថ្មី បង្កើតឡើងដោយសរសៃឆ្នូតពណ៌មាស បង្ហាញពីភាពប្រណិត កាន់ទាក់ទាញ ប្រកដោយកិត្យានុភាព

កាន់តែរំជួលចិត្តជាមួយ New SCOOPY ស៊េរី CLUB12! បង្កើនភាពជឿជាក់របស់អ្នក បង្ហាញនូវស្ទាយដ៏លេចធ្លោបែប UNIQUE ជាមួយនិង បច្ចេកវិទ្យាទំនើបលើសគេដែលយុវវ័យក្នុងយុគសម័យថ្មីប្រាថ្នាចង់បាន។ តែមថ្មី! រចនាបែបទំនើបទាន់សម័យ ដោយមាននិមិត្តសញ្ញា CXII ដោយផ្នែកកណ្តាលរចនាបែបប៊ូតុងជាមួយផ្ទៃពណ៌ខៀវ រំលេចជាមួយ Graphic QR CODE ដែលបង្ហាញពីការឆ្ពោះទៅកាន់យុគសម័យ បច្ចេកវិទ្យា បន្ថែមជាមួយ Smart Key USB Socket ស័ក្តិសមឥតខ្ចោះជាមួយយុវវ័យសម័យ Digital

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ :
https://www.ncxhonda.com/motorcycles/kh/ACF110CBTN-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTN-3CA
- Share This Post:






