លេចមុខម៉ានីកា តារាដ៏មានទេពកោសល្យ និងមានដុងសិល្បៈតាំងពីក្មេង ក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ចាហួយស្វិតហ៊្រ្វូតាទី
- BY
- Liny Chan
- April 4, 2022
បើនិយាយពីតារាសម្តែងវ័យក្មេង អ្នកទាំងអស់គ្នាប្រហែលជានឹកដល់កុមារីដ៏គួរអោយស្រលាញ់ម្នាក់ គឺ ម៉ានីកា។ មិនត្រឹមតែមានការអប់រំដ៏ល្អ និងអត្តចរិតរួសរាយគួរអោយស្រលាញ់ប៉ុណ្ណោះទេ ម៉ានីកា គឺជាតារាវ័យក្មេងដ៏មានទេពកោសល្យ ឆាប់យល់ពីការងារ ឆាប់ចាំស្គ្រីបសំដែងរបស់ខ្លួន ជាពិសេសគឺពូកែលេងទឹកមុខ បានគ្រប់រសជាតិតែម្តង។

ថ្វីបើនាងមានវ័យតិចនៅឡើយ តែកុមារីរូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈដ៏ជោគជាំ រួមមានការសំដែងក្នុងក្លីបវីដេអូកំប្លែងខ្លី រឿងភាគទូរទស្សន៍ ហើយថ្មីៗនេះ នាងក៏បានចូលរួមសម្តែងជាតួរអង្គដ៏សំខាន់ នៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ ចាហួយស្វិតហ៊្រ្វូតាទី ទៀតផង។

ម៉ានីការបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសម្តែងក្នុងស្ពតពាណិជ្ជកម្ម ចាហួយស្វិតហ៊្រ្វូតាទី ដោយសារមានការឆ្លុះបញ្ចាំងពីរបៀបរបបរស់នៅរបស់ខ្មែរយើងកាលពីសម័យមុន និងជាពិសេស គឺដើម្បីលើកស្ទួយផលិតផលកម្ពុជា ដែលមានគុណភាពតាមស្តង់ដារចំណីអាហារពិភពលោក និងមានរសជាតិដ៏ឆ្ងាញ់ពិសារ។




ចង់ដឹងពីការសម្តែងដ៏រស់រវើករបស់ម៉ានីកា សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:






