PR

បុណ្យភូមិសប្តាហ៍ទីមួយ ប្រព្រឹត្តិទៅយ៉ាងជោគជ័យ ដោយទាក់ទាញអ្នកចូលរួមភ្លូកទឹកភ្លូកដី កាលពីចុងសប្តាហ៏មុន នៅ Factory Phnom Penh

BY
Liny Chan
April 6, 2022

បុណ្យភូមិ ដែលជាកម្មវិធីបុណ្យវប្បធម៍ដ៏ធំមួយ រៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ហើយតែងតែត្រូវបានរៀបចំឡើងនៅដើមខែមេសា តាមទីវត្តអារាមនានាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក។ បុណ្យភូមិគឺជាការរៀបចំដោយក្រុមស្ថាបនិកភ្លើងគប់ ក្នុងគោលបំណងដើម្បីលើកស្ទួយ និងផ្សព្ធផ្សាយសិល្បៈវប្បធម៌ខ្មែរ ទៅកាន់ទស្សនិកជនក្នុងស្រុក និងអន្តរជាតិ។ ក៏ប៉ុន្តែបុណ្យដែលមានមនុស្សចូលរួមរាប់ពាន់នាក់មួយនេះ ត្រូវបានខកខានរយៈពេលពីរឆ្នាំមកហើយ។

ឆ្នាំ២០២២នេះ បុណ្យភូមិត្រូវបានរៀបចំឡើងកាន់តែពិសេសជាងមុនទៅទៀត ដោយបានរៀបចំឡើងចំនួនពីរសប្តាហ៍ ដោយសប្តាហ៍ទីមួយបានប្រារព្ធឡើងយ៉ាងរលូនប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី១ ២ ៣ ខែមេសាកន្លងមកនេះ នៅកណ្តាលទីក្រុងភ្នំពេញ គឺនៅមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh និងគម្រោងខុនដូ Urban Village នៅតាមដងវិថីសម្តេច ហ៊ុន សែន ហៅ ផ្លូវ៦០ម៉ែត្រ។ ដោយសារទំហំដីធំជិត ៨ហិចតា ព្រមទាំងទីតាំងចំកណ្តាលទីក្រុងភ្នំពេញ ដែលបង្ករភាពងាយស្រួលដល់អ្នកចូលរួម បុណ្យភូមិសប្តាហ៍ទីមួយនេះបានទាក់ទាញពលរដ្ឋសម្រុកទៅលេងភ្លូកទឹកភ្លូកដី ជាពិសេស យុវជនតែម្តង។

កញ្ញារិទ្ធី លំអរពេជ្រ ប្រធានមហោស្រពបុណ្យភូមិ បានបង្ហាញចំណាប់អារម្មណ៍ថា “ឆ្នាំនេះបុណ្យភូមិបានបន្តនាំយកទស្សនីយភាពសិល្បៈបុរាណខ្មែរ និងល្បែងប្រជាប្រិយខ្មែរ ដល់សាធារណជនដែលបានទន្ទឹងរងចាំកម្មវិធីបុណ្យភូមិអស់រយៈពេលជាយូរមកហើយ ។ពួកយើងពិតជាមានក្តីរំភើបរីករាយឥតឧបមា ដោយបានប្រារព្ធពិធីបុណ្យភូមិឡើងវិញបន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ ហើយទទួលបានភាពជោគជ័យលើលពីការរំពឹងទុក។ ពួកយើងសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញពូមីង បងប្អូន អាចសប្បាយរីករាយជាមួយការប្រគុំតន្តី ការសម្តែងសិល្បៈខ្មែរ ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយ ព្រមទាំងទទួលទានម្ហូបអាហារឈ្ងុយឆ្ងាញ់ជាច្រើន ក្នុងឱកាសបុណ្យភូមិសប្តាហ៍ទីមួយនេះ។”

កញ្ញារិទ្ធី លំអរពេជ្រក៏បានលើកបន្ថែមទៀតដែរថា “សម្រាប់បងប្អូនដែលខកខានមិនបានចូលបុណ្យភូមិសប្តាហ៍ទីមួយនេះ អាចចូលរួមបុណ្យភូមិសប្តាហ៍ទីពីរនៅថ្ងៃទី ៨ ៩ ១០ ខែមេសា នៅឯ។”

គួរបញ្ជាក់ផងដែរមជ្ឈមណ្ឌល Factory Phnom Penh & គម្រោងខុនដូ Urban Village បានក្លាយទៅជាទីតាំងមួយដ៏ពេញនិយមក្នុងការប្រារព្ធកម្មវិធីលើកស្ទួយវប្បធម៍ខ្មែរខ្នាតជាតិ និងអន្តរជាតិជាច្រើន។
ចឹងកុំភ្លេច ទៅលេងបុណ្យភូមិសប្តាហ៍ទីពីរទាំងអស់គ្នា។

Share This Post: