ស្នេហ៍និរន្តរ៍ចន្ទ្រា ខ្សែភាពយន្តភាគថៃថ្មី បែបស្នេហាអភិនីហារ ឆ្លងជាតិ ពីបុរសជីវិតអមតៈម្នាក់ ចាប់ផ្តើមចាក់ផ្សាយជូននៅភីអិនអិន
- BY
- Liny Chan
- April 7, 2022
កំពូលខ្សែភាពយន្តភាគថៃថ្មី សាច់រឿងថ្មី លាយឡំនឹងស្នេហាឆ្លងជាតិ អភិនីហារ ដែលនឹងធ្វើឲ្យទស្សនិកជន អ្នកទស្សនា ហាក់ដូចជាចូលតួទៅក្នុងរឿងព្រេងនិទានដែរនោះ បានមកដល់ហើយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ នោះគឺ រឿង ស្នេហ៍និរន្តរ៍ចន្ទ្រា ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន ជាមួយនឹងខ្សែសាច់រឿងស្នេហាស្មោះស័្មគ្រ ពីបុរសម្នាក់ និងបង្ហាពីអនុភាពនៃអំណាចស្នេហារបស់គូស្នេហ៍មួយគូ កាលពីជាង ២០០ ឆ្នាំមុន។

ទស្សនិកជននឹងបានទស្សនាការសម្តែងពីតារាសម្តែងល្បីៗ ទាំងជំនាន់មុន និងជំនាន់ក្រោយ ដែលសម្បូរបែបទៅដោយតួអង្គធំៗ រូបសម្រស់ស្រស់សោភាព រួមជាមួយនិងការដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រាលទៅក្នុងសាច់រឿងតែម្តង។ ក្នុងនោះ រួមមានដូចជា
Ken Theeradeth Wongpuapan សម្តែងជាតួអង្គ តាឆា
Ice Preechaya Pongthananikorn សម្តែងជាតួអង្គ តុងចាន់
Wawwa Nicha Chokprajakchat សម្តែងជាតួអង្គ ប្រាវ
Mac Pawish Wiengnont សម្តែងជាតួអង្គ ចូរ
និងមានវត្តមានតារាៗវ័យក្មេងជាច្រើនទៀត ។

ស្នេហ៍និរន្តរ៍ចន្ទ្រា គឺជាសាច់រឿង បានបង្ហាញពីតួអង្គ នារីដ៏ស្រស់សោភាមួយរូប បានកើតឡើងក្នុងត្រកូលគ្រួសារដែលមានជីវភាពសាមញ្ញា។ តុងចាន់ ជាគណនេយ្យករម្នាក់ដែលមានចរិតរួសរាយ និងគួរឲ្យស្រឡាញ់ ។ នាងមានជីវិតមួយផ្សងព្រេងដ៏មរណៈ នៅពេលដែលនាងបានប្រឡូកចូលទៅក្នុងសង្គមងងឹតនៃពួកគ្រឿងញៀនដោយចៃដន្យ។ តាឆា គឺជាមហាសេដ្ឋី ដែលបានជួយសង្គ្រោះនាងពីការជួបគ្រោះថ្នាក់ជាច្រើនលើក ខណៈដែលនាងគឺជាសាក្សីប្រឆាំងនឹងក្រុម “Black Pearl” ។ តុងចាន់ គឺជានារីដែលមានមុខមាត់ដៀងនឹងអតីតស្នេហារបស់គាត់។ គាត់ប្ដេជ្ញាថាមិនបាត់បង់នាងទៀតទេ។ ជីវិតអមតៈរបស់ តាឆា បានចាប់ផ្តើមនៅពេលដែលគាត់បានប្រយុទ្ធជាមួយបិសាចជញ្ជក់ឈាមដោយដាវកាត់បេះដូងកាលពី 200 ឆ្នាំមុន ហើយដំណក់ឈាមបានធ្លាក់ទៅលើបបូរមាត់របស់គាត់។ តុងចាន់ ដឹងបន្តិចម្តងៗថានាងបានធ្លាក់ក្នុងអន្ទាក់បិសាចនេះ ប៉ុន្តែតើនាងអាចទទួលយកការនៅក្រោមពន្លឺព្រះច័ន្ទបាន ឬយ៉ាងណានោះទេ។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់ពីសាច់រឿងសង្ខេបតែប៉ុណ្ណោះ សម្រាប់សាច់រឿងនឹងបកស្រាយជាមួយនឹងឈុតឆាកល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនាការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង ស្នេហ៍និរន្តរ៍ចន្ទ្រា ចាប់ពីថ្ងៃ ទី ០៧ ខែ មេសា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕







សូមទស្សនាវិដេអូនៅខាងក្រោម៖
- Share This Post:






