ទិវាសត្វចិញ្ចឹមអន្តរជាតិនៅខេត្តសៀមរាប
- BY
- Liny Chan
- April 8, 2022
នៅថ្ងៃទី ១០ខែមេសាឆ្នាំ២០២២ ក្រុមការងារ FOUR PAWS និង Green G8 នឹងមានការរៀបចំព្រឹត្តិការណ៍មួយនៅ សួនសង្ឃឹម ក្នុងខេត្តសៀមរាបប្រទេសកម្ពុជាដែរការប្រារព្ធពិធីនេះបានធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញសកលលោកនៅថ្ងៃទី ១១ មេសា ខាងមុខនេះ។ ឯសម្រាប់ប្រទេសកម្ពុជាវិញគឺនឹងមានការធ្វើកម្មវិធីនេះឡើងនៅថ្ងៃទី១០ មេសា និងសង្ឃឹមថាមានអ្នកចូលរួមអោយបាន យ៉ាងច្រើនកុះករ។

សម្រាប់ថ្ងៃទិវានេះនឹងក្លាយជាថ្ងៃដែលមានអត្ថន័យដ៏អនេកមកកាន់ប្រទេសកម្ពុជា សត្វសុនខជាច្រើនលានក្បាលត្រូវបានគេសម្លាប់ដើម្បីយកសាច់របស់វាទៅធ្វើការជួញដូរជារៀងរាល់ឆ្នាំដែលអំពើរបែបនេះមានដូចទៅនឹង ប្រទេសឥណ្ឌូនេស៊ី ព្រមទាំងវៀតណាមផងដែរ ។ ទង្វើបែបនេះគឺព្រៃផ្សៃខ្លាំងណាស់ និងនៅតែកើតមានថ្វីត្បិតតែមានប្រជាជនជាច្រើនតាមបណ្តារប្រទេសទាំងនេះមិនបរិភោគសត្វសុនខក៏ដោយ ។ ជាអកុសល សុខនចិញ្ចឹមជាទីស្រឡាញ់ជាច្រើនក៏ត្រូវបានគេលួចចាប់និងសម្លាប់សម្រាប់ការជួញដូរសាច់ឆ្កែដ៏ឃោរឃៅនេះ។
លោក Kyle Kao ទីប្រឹក្សាររបស់យុទ្ធនាការសត្វចិញ្ចឹមរបស់ FOUR PAWS មានប្រសាសន៍ថា “ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងប្រទេសកម្ពុជាជាលើកដំបូង ដើម្បីរំលឹកប្រជាជនថាសត្វចិញ្ចឹមជាពិសេសសត្វសុខន គួរតែត្រូវបានការពារពីភាពសាហាវឃោរឃៅទាំងអស់នោះ ហើយក៏ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ដែលយើងមានចំពោះសត្វចិញ្ចឹមរបស់យើងផងដែរ។ ខ្ញុំដែលជាប្រជាជនខ្មែរម្នាក់ ខ្ញុំគិតថាការជួញដូរសាច់ឆ្កែមិនមែនជាអ្វីដែលយើងចង់បាននោះទេ ហើយវាក័មិនមែនជាប្រពៃណីរបស់យើងដែរ»។
នាថ្ងៃប្រារព្ធកម្មវិធីនៅសួនសង្ឃឹមនឹងមានផ្តល់ជួនការចូលរួមដោយសេរីព្រមទាំងផ្តល់នៅឱកាសអោយអ្នករាល់គ្នាបានជួបជាមួយនឹងសត្វសុនខដ៏គួរអោយស្រលាញ់ដែលត្រូវបានជួយសង្គ្រោះពីការជួញដូរសាច់សុនខផងដែរ មិនតែប៉ុណ្ណោះពួកគេកំពុងតែរង់ចាំម្ចាស់ជាទីស្រលាញ់ទទួលពួកគេទៅចិញ្ចឹមទៀតផង ចូលរួមលេងល្បែងដើម្បីមានឱកាសឈ្នះនូវរង្វាន់ព្រមទាំងបានសិក្សាយល់កាន់តែច្បាស់ជាមួយនឹងទំនួលខុសត្រូវក្នុងនាមជាម្ចាស់សត្វសុនខថែមទៀត ។ ក្រុមការងារក៏មានផ្តល់សេវាឡានក្រុងពីទីរួមខេត្តសៀមរាបពេលព្រឹក និងពេលរសៀលដោយមិនគិតថ្លៃដោយអ្នកចូលរួមអាចទំនាក់ទនងបានតាមរយៈទូរស័ព្ទលេខ 088-388-2848។

បន្ទាប់ពីព្រឹត្តិការណ៍អបអរសាទរនេះហើយ ពួកយើងក៏មានព្រឹត្តិការណ៍ពិព័រណ៍សត្វចិញ្ចឹមរយៈពេល 3 ថ្ងៃថែមទៀត ដែលនឹងមានធ្វើឡើងនៅខេត្តសៀមរាបចាំពីថ្ងៃ ៦ ឧសភារហូតដល់ថ្ងៃ ៨ ឧសភា ឆ្នាំ២០២២ ដែលបានរៀបចំដោយក្រុមការងារ Green G8 និងឧបត្ថមផ្តាច់មុខដោយ FOUR PAWS និង Royal Canin។ ពិព័រណ៍សត្វចិញ្ចឹមនេះគឺពួកយើងបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជាវិជ្ជមានបន្ថែមទៀតទៅដល់សត្វចិញ្ចឹមនៅប្រទេសកម្ពុជា ។
លោកវេជ្ជបណ្ឌិត Karanvir Kukreja អ្នកដឹកនាំយុទ្ធនាការសត្វចិញ្ជឹមប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់អង្កការ FOUR PAWS មានប្រសាសន៍ថា “នៅជុំវិញពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ផងដែរ មនុស្សកាន់តែច្រើនឡើងដែលយល់ស្របថាសត្វសុនខគឺជាមិត្តភ័ត្តរបស់មនុស្ស។ ការជួញដូរសាច់ឆ្កែក៏បង្កហានិភ័យសុខភាពយ៉ាងច្រើនផងដែរ មិនថា តាមរយៈជំងឺដែលមានស្រាប់ ដូចជាជំងឺឆ្កែឆ្កួត ឬក៏ជំងឺថ្មីៗដទៃទៀតតាមរយះទិដ្ឋភាពក្នុងការជួញដូរដ៏ឃោឃៅនេះ។ តាមរយះឯកសារស្រាវជ្រាវរបស់យើងឃើញថាប្រជាជនកម្ពុជាភាគច្រើនមិនបរិភោគសាច់ឆ្កែ ហើយប្រជាជនកម្ពុជារាប់ពាន់នាក់ទៀតក៏បានប្រឆាំងនិងជំនួញសាច់ឆ្កែ។ ការជួញដូរសាច់ឆ្កែគួតែដល់ពេលដែលត្រូវបញ្ចប់ហើយ»។
ទិវាសត្វចិញ្ចឹមអន្តរជាតិគឺបង្កើតឡើងដើម្បីអបអរសាទរនិងរំលឹកពីក្តីស្រលាញ់របស់សត្វចិញ្ចឹមមកកាន់ជីវិតរបស់ពួកយើងព្រមទាំងជំរុញលើកទឹកចិត្តអោយអ្នករាល់គ្នាទទួលសត្វទៅចិញ្ចឹម សត្វសុនខ និងសត្វចិញ្ចឹមផ្សេងទៀតនាំបានមកនូវអត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ និងសង្គម ដោយជួយដល់សុខុមាលភាព និងសុខសុវត្ថិភាពរបស់មនុស្ស ។

- Share This Post:






