Mark Zuckerberg មិនឱ្យបុគ្គលិកហ្វេសប៊ុកប្រើប្រាស់ប្រព័ន្ធ iOS តទៀត ដោយសារតែ….
- BY
- autoadmin
- November 15, 2018
Mark Zuckerberg បានបញ្ជាឱ្យនាយកប្រតិបត្តិរបស់ហ្វេសប៊ុកទៅប្រើប្រព័ន្ធ Andriod វិញដោយសារប្រព័ន្ធប្រតិបត្តិការនេះមានអ្នកប្រើប្រាស់ច្រើនជាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple។ ការពិតហេតុផលគឺមិនមែនបែបហ្នឹងទេ Mark Zuckerberg គឺកំពុងតែនិយាយផ្លែផ្កាឱ្យក្រុមហ៊ុន Apple ដោយសារការចំអករបស់ Tim Cook មកលើប្រព័ន្ធហ្វេសប៊ុកបន្ទាប់ពីលេចធ្លាយទិន្នន័យរបស់ Cambridge Analytica ដែលថាអ្នកប្រើរហូតដល់៨៧លាននាក់ត្រូវបានគេក្រុមហ៊ុននយោបាយមួយនេះចូលក្នុងគណនីរបស់ពួកគេដោយមិនដឹងខ្លួនតែប៉ុណ្ណោះ។
យ៉ាងណាមិញមុនពេលមានរឿងផ្តោះផ្តងគ្នានេះ CNBC បានធ្វើការសម្ភាសលោក Tim Cook ដែលជានាយកក្រុមហ៊ុន Apple ថា៖ តើគួរផ្តល់ដំបូន្មានយ៉ាងណាដល់ Mark Zuckerberg ទៅលើបញ្ហាលេចធ្លាយរឿងអាស្រូវបែបនេះ? ហើយពេលនោះដែរលោក Tim Cook បានឆ្លើយថា៖ លោកមិនធ្វើបែបហ្នឹងនោះទេ ពួកយើងមិនចរាចរណ៍ក្នុងរឿងឯកជនរបស់អ្នកប្រើប្រាស់នោះទេ ព្រោះអីភាពឯកជនរបស់អ្នកប្រើប្រាស់មកកាន់ពួកយើងគឺជាសិទ្ធិមនុស្ស វាជាសេរីភាពស៊ីវិលរបស់ពួកគេ។

អត្ថបទ៖ លីដា
ប្រភព៖ thewrap
- Share This Post:






