បច្ចេកវិទ្យា

ជួបជាមួយនឹងស្មាតហ្វូនដែលមានទំហំថ្មធំជាងគេលើពិភពលោក! ប្រហែលស្មើរនឹង Power Bank មួយទៅហើយ

BY
Khmernote Media
March 1, 2018

កាលពីពេលថ្មីៗកន្លងទៅនេះ ព្រឹត្តិការណ៍ MWC 2018 ត្រូវបានប្រព្រឹត្តទៅយ៉ាងជោគជ័យក្នុងទីក្រុង Barcelona។ ក្នុងព្រឹត្តិការណ៍នោះដែរ យើងសង្កេតឃើញមានក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាច្រើនចូលរួមដើម្បីដាក់តាំងផលិតផលថ្មីៗខ្លួន។ ក្នុងនោះ យើងក៏សង្កេតឃើញមានស្មាតហ្វូនមួយគ្រឿងដែលគួរឲ្យចាប់អារម្មណ៍ ព្រោះវាមានថាមពលថ្មធំបំផុត ពោលគឺមិនធ្លាប់ដែលមានទេពីមុនមក។

ស្មាតហ្វូនថ្មយក្សនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Energizer Power Max P16K Pro ដំណើរការដោយប្រព័ន្ធ Android ជាមួយនឹងថាមពលថ្មធំខ្លាំងរហូតដល់ទៅ 16,000mAh។ យោងតាមទំហំថ្មប៉ុណ្ណេះ យើងអាចនិយាយបានថាជាទំហំដែលធំជាងគេលើពិភពលោក និងមិនធ្លាប់មានក្រុមហ៊ុនផលិតស្មាតហ្វូនណាអាចធ្វើបានបែបនេះឡើយ។ លើសពីនេះទៅទៀត 16,000mAh គឺស្មើរនឹងថាមពលថ្មដែលបំពាក់លើ Galaxy S9, S9+ និង iPhone X ដល់ទៅ 4ដងឯណោះ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះស្ទើរតែអាចដើរតួជា Power Bank មួយបានបាត់ទៅហើយ។ ដូចនេះសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរទៅផ្លូវឆ្ងាយ រឺទីតាំងគ្មានថាមពលអគ្គិសនី គឺល្អបំផុត ព្រោះអ្នកនឹងមិនចាំបាត់ស្ពាយ Power Bank តាមខ្លួនទៀតទេ។

ទាក់ទងទៅនឹងលក្ខណៈពិសេសវិញ Power Max P16K Pro ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.99អ៊ីញ ប្រភេទ IPS ក្នុងកម្រឹតបង្ហាញរូបភាព 1080 x 2160 pixels ដំណើរការលើបន្ទះឈីបប្រភេទ MediaTek Helio P25 មានទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្មាតហ្វូននេះត្រូវបានបំពាក់ដោយកាមេរ៉ាដល់ទៅ 4គ្រាប់ឯណោះ ដោយផ្នែកខាងក្រោយមាន 2ទំហំ 13MP និង 16MP អមដោយ LED Flash មួយ និងខាងមុខមាន 2គ្រាប់ដូចគ្នាទំហំ 5MP និង 13MP។ សម្រាប់រន្ធសាកថ្មគឺប្រភេទ microUSB និងមានរន្ធដោតកាស 3.5មមផងដែរ។ ចំពោះប្រព័ន្ធដំណើរការ គឺជំនាន់ចុងក្រោយបង្អស់ Android Oreo។

Fu

ប្រភព៖ phonearena

Share This Post: