ម្ហូបគ្រប់មុខឈ្ងុយឆ្ងាញ់ និង សម្បូរដោយជីវជាតិក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរជាមួយផលិតផលខ្នរ
- BY
- Liny Chan
- April 9, 2022
ភ្នំពេញ ថ្ងៃទី៧ខែមេសាឆ្នាំ២០២២៖ ដើម្បីធ្វើឱ្យការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរជាមួយក្រុមគ្រួសារកាន់តែមានភាពរីករាយ និងបង្កបរិយាកាសកាន់តែសប្បាយ នាពេលពិសារម្ហូបអាហារជុំគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ផលិតផលខ្នរ (Knorr) បានបង្កើតយុទ្ធនាការឌីជីថលមួយ ក្នុងការចូលរួមចែករំលែកវិធីងាយៗសម្រាប់ចំអិនអាហារ ដែលបងប្អូនប្រជាពលរដ្ឋយើងតែងតែធ្វើក្នុងការទទួលទានជាមួយក្រុមគ្រួសារនាឱកាសនៃការជួបជុំគ្នានេះ ដែលរួមមានម្ហូបខ្មែរពិសេសៗជាច្រើនមុខដូចជា៖ សម្លការីសាច់មាន់ ឆាមីសួ ប្រហុកខ្ទិះ និង នំអន្សមជាដើម។

ជាទូទៅបងប្អូនជនជាតិខ្មែរយើង តែងតែប្រារព្ធពីធីបុណ្យចូលឆ្នាំខ្មែរជាមួយក្រុមគ្រួសារ ដែលបងប្អូនកូនចៅខ្លះត្រូវត្រលប់មកខេត្តកំណើត ដើម្បីជួបម៉ាក់ប៉ា ជីដូនជីតា និងបងប្អូននាឱកាសដ៏វិសាលនេះ ហើយការជួបជុំគ្នាតែងតែមានការចំអិនម្ហូបអាហារញុំាជុំគ្នា ដូច្នេះហើយទើបខ្នរចង់យកឱកាសដ៏ពិសេសនេះ ដើម្បីចែករំលែកនូវមុខម្ហូបដែលបងប្អូនយើងតែងតែទទួលទានជាមួយនឹងផលិតផលខ្នរដែលមានគ្រឿងផ្សំពីសាច់សុទ្ធ និងគ្រឿងទេសន៍ល្អៗ ព្រមទាំងសម្បូរជាតិដែក ធ្វើអោយម្ហូបគ្រប់មុខមានរសជាតិឈ្ងុយឆ្ញាញ់ និងសម្បូរដោយជីវជាតិ នៅក្នុងវីដេអូអបអសាទរបុណ្យចូលឆ្នាំខ្មែររបស់ខ្លួនក្នុងឆ្នាំនេះ។
លោក ពៅ ប៉ូឡែនប្រធានផ្នែកផលិតផលចំណីអាហារនៃក្រុមហ៊ុនយូនីលឹវើកម្ពុជាបានថ្លែងថា៖ “ផលិតផលខ្នរជឿជាក់ថា អាហារឆ្ងាញ់គឺសំខាន់ណាស់ ព្រោះវាជួយបន្ថែមនូវភាពរីករាយក្នុងជីវិតរបស់យើងគ្រប់គ្នា ដូច្នេះការចំអិនអាហារនាឱកាសបុណ្យចូលឆ្នាំថ្មីនេះជាមួយខ្នរនឹងជាវេទមន្តដែលធ្វើឲ្យមានរឿងពិសេសៗកើតឡើងសម្រាប់ក្រុមគ្រួសារទាំងអស់។ ភាពជឿជាក់នេះហើយ ដែលបានបង្កប់នៅក្នុងបេះដូងនៃភាពជោគជ័យរបស់ខ្នរកន្លងមក។”

ដោយសារវិបត្តិកូវីដ-១៩ជាសាកល ប្រជាពលរដ្ឋកម្ពុជាពុំអាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរកំឡុងពេលរយៈពេល២ឆ្នាំកន្លងទៅនេះ ដូច្នេះហើយផលិតផលខ្នរសង្ឃឹមថាការប្រារព្ធពិធីនាឆ្នាំនេះ នឹងពាំនាំនូវការជួបជុំក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និងការចងចាំពេលវេលាដ៏ពិសេសបែបនេះ ជាមួយនឹងការញុំាបាយជួបជុំគ្រួសារក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរ ដែលមានម្ហូបគ្រប់មុខឈ្ងុយឆ្ងាញ់ និង សម្បូរដោយជីវជាតិ ដោយសារការចំអិនម្ហូបចូលឆ្នាំខ្មែរជាមួយផលិតផលខ្នរ។
លោក ពៅ ប៉ូឡែន ក៏បានបន្ថែមផងដែរថា៖ “ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ លោកក៏សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យជួបតែសេចក្ដីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារ និងមានសុវត្ថិភាពពេលធ្វើដំណើរ ក៏ដូចជាការការពារជៀសផុតពីជំងឺកូវីដ១៩ផងដែរ ហើយសង្ឃឹមថាក្រុមគ្រួសារនីមួយៗនឹងទទួលបាននូវម្អូបអាហារប្រកបដោយភាពឈ្ងុយឆ្ងាញ់និងជីវជាតិ តាមរយៈការប្រើប្រាស់ផលិតផលខ្នរក្នុងការចំអិនម្ហូបអាហាររបស់ខ្លួន។”

គួរបញ្ជាក់ផងដែរថា ក្តីស្រឡាញ់នៃការបង្កើតអាហារឲ្យមានរសជាតិឈ្ងុយឆ្ងាញ់មានជាតិ គឺមានតំាងពីពេលដែលខ្នរត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៣៨ ហើយបច្ចុប្បន្ននេះ ខ្នរគឺជាម៉ាកល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិ ដែលមានផលិតផលជាច្រើនប្រភេទក្រោមម៉ាកសញ្ញាផលិតផលតែមួយ ដូចជា ដុំស៊ុប ម្សៅអំពិលសម្រាប់សម្លម្ជូរ ទឹកប្រេងខ្យង និង បបរកំប៉ុង ខ្នរ ជាដើម ដែលមានលក់ក្នុងទីផ្សារប្រទេសកម្ពុជានិងលើសាកលលោក។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហេ្វសប៊ុករបស់ផលិតផលខ្នរ តាមរយៈ https://web.facebook.com/KnorrCambodiaOfficial

- Share This Post:






