បច្ចេកវិទ្យា

ឆកមួយដូចស្ទើរ ឥលូវក្រុមហ៊ុន Sharp ចេញស្មាតហ្វូនមានឆកដល់ទៅ២ លើ-ក្រោម (មានវីដេអូ)

BY
Khmernote Media
November 16, 2018

ក្រោយស្មាតហ្វូនក្បាលឆកបង្ហាញរូបរាងមក មានមនុស្សជាច្រើនបានននិយាយបែបលេងសើចថា សង្ស័យតិចទៀតមានស្មាតហ្វូនឆក២ហើយមើលទៅ ឥលូវនេះវាក្លាយជាការពិតមែន។ ថ្មីៗនេះស្មាតហ្វូនម៉ូដែល AQUOS R2 របស់ក្រុមហ៊ុន Sharp បានបង្ហាញខ្លួនជាមួយរូបរាង ដែលមានឆកដល់ទៅ២ គឺខាងលើមួយ និងខាងក្រោមមួយ។ ឆកខាងលើរបស់ R2 មានលក្ខណៈតូចស្រដៀងនឹងស្មាតហ្វូន Essential ដែរ ចំណែកឆកខាងក្រោមមានលក្ខណៈធំ ដោយសារតែ Sharp ចង់ទុកចន្លោះសម្រាប់ដាក់កន្លែងស្កែនក្រយ៉ៅដៃ។

AQUOS R2 មានអេក្រង់ទំហំ 5.2-inch ជាមួយកំរិតបង្ហាញរូបភាព 2280 x 1080 pixel ជាមួយនឹងកំរិត touch នៅលើអេក្រង់ 120Hz ដែលធ្វើឲ្យអូសលើអេក្រង់រលូនល្អ។ ចំនែកឯប្រព័ន្ធប្រតិបត្តិការវិញ R2 ដើរដោយប្រតិបត្តិការ Android Pie 9.0 រត់លើបន្ទះឈីប Snapdragon 845 មាន RAM ទំហំ 4GB មានមេម៉ូរី 64GB និងទំហំថ្ម 2500mAh៕

អត្ថបទ៖ ឌី
ប្រភព៖ phonearena

Share This Post: