អ៉ីដតខូ ខេមបូឌា បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា
- BY
- Liny Chan
- April 12, 2022
ភ្នំពេញ៖ ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បាននឹងកំពុងដំឡើងបង្គោលអង់តែនពហុជំនាញ (smart lamp pole) ជាច្រើនទីតាំងដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស ដែលនេះ សបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។

យោងតាមលិខិតលេខ ២៩៥៣ ន.ទ.ក របស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា TRC បានស្នើឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា បង្កើនការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឲ្យបានកាន់តែប្រសើរជាងមុន ជាពិសេសក្នុងបុរី ប៉េង ហួត នៅបឹងស្នោរ។ ជាមួយគ្នានេះ TRC ក៏បានកំណត់នូវគម្រោងចំនួន ៥៦ សម្រាប់ ១៧ បុរី ជាអាទិភាព ដើម្បីឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់បង្កើនការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឲ្យបានកាន់តែប្រសើរ (យោងលិខិតរបស់លេខ ១១២៤ ន.ទ.ក និង លេខ ៥០ ប.ទ.ស.ស.រ)។
លោក Phillip Wong នាយកប្រចាំតំបន់នៃក្រុមហ៊ុន អ៉ីដតខូ គ្រុប បានឱ្យដឹងថា «អ៉ីដតខូ ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់គុណភាពបណ្តាញគ្របដណ្តប់តាមរយៈការផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតឲ្យទៅដល់អ្នកប្រើប្រាស់នៅទីនេះបានកាន់តែច្រើនដោយកាត់បន្ថយការចំណាយ ផលប៉ះពាល់ចំពោះបរិស្ថាន និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ ដំណោះស្រាយបង្គោលអង់តែនពហុជំនាញប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពនេះ នឹងជួយពង្រីកការតភ្ជាប់ កាត់បន្ថយការកកស្ទះទិន្នន័យ ផ្តល់បទពិសោធន៍វិជ្ជមានដល់អតិថិជន និងចុងក្រោយរួមចំណែកដល់ផែនការឌីជីថលរបស់ប្រទេសកម្ពុជាតាមរយៈការផ្តល់ដំណោះស្រាយមួយក្នុងការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បច្ចេកវិទ្យាទំនើបនាពេលអនាគត»។
លោកបន្ថែមថា «តបតាមសំណើរបស់ក្រសួង ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូន សេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា អ៉ីដតខូ ខេមបូឌា ទទួលខុសត្រូវលើការដំឡើងបង្គោលអង់តែនពហុជំនាញចំនួន ៧ ទីតាំងផ្សេងៗគ្នាក្នុងបុរី ប៉េង ហួត នៅបឹងស្នោរ។ ៣ ទីតាំង បានបញ្ចប់រួចរាល់កាលពីខែកុម្ភៈកន្លងទៅ ខណៈដែល ៤ ទីតាំងផ្សេងទៀតបានបញ្ចប់នាខែមីនា ឆ្នាំ២០២២ នេះ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ អ៉ីដតខូ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងឧស្សាហកម្មទូរគមនាគមន៍។ បង្គោលអង់តែនពហុជំនាញ គឺជាដំណោះស្រាយដ៏ល្អដើម្បីពន្លឿនហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្តាញនៅក្នុងប្រទេស។ វាមានល្បឿនលឿនក្នុងការសាងសង់ ហើយនឹងជួយឱ្យក្រុមហ៊ុនប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងអ្នកផ្តល់សេវាបច្ចេកវិទ្យាផ្សេងទៀតបង្កើនសមត្ថភាពបណ្តាញ និងការគ្របដណ្តប់របស់ពួកគេ បានកាន់តែប្រសើរដើម្បីបំពេញតម្រូវការដែលកំពុងរីកចម្រើន និងការកើនឡើងនៃការប្រើប្រាស់របស់អ្នកប្រើប្រាស់ទាំងអស់»។
រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដំឡើងបង្គោលអង់តែនបានជាង ៤ ០០០ បង្គោលហើយនៅទូទាំងប្រទេសនិងបានដំឡើងបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាបកាលពីពេលកន្លងទៅ ដែលវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបាននូវតម្រូវការនៃបណ្តាញគ្របដណ្តប់បានកាន់តែទូលំទូលាយ និងគួរឱ្យទុកចិត្តបាន។
លោក Phillip បានបញ្ជាក់ថា «ប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផង បាននិងកំពុងរៀបចំផែនទីចង្អុលផ្លូវដើម្បីឆ្ពោះទៅរកការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា 5G ដូច្នេះ បង្គោលអង់តែន គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ដើម្បីឲ្យធ្វើសេវាទូរ គមនាគមន៍គ្របដណ្តប់បានកាន់តែធំទូលំទូលាយ និងរួមចំណែកឲ្យសម្រេចបាននូវផែនការនេះ។ ក្រុមហ៊ុន អ៉ីដតខូ នឹងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតក្នុងការផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធរួមដ៏ល្អឥតខ្ចោះដែលជាតម្រូវការដ៏ចាំបាច់ដើម្បីឲ្យកម្ពុជាសម្រេចបាននូវផែនការឌីជីថលដោយនឹងរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមាន៖ Small Cell និង smart lamp pole ជាដើម»៕

អំពីក្រុមហ៊ុន edotco Group
ក្រុមហ៊ុន អ៉ីដតខូ គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុនផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើម រហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទរួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។
ក្រុមហ៊ុន អ៉ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជិត ៥០ ០០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អ៉ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
អ៉ីដតខូ (ខេមបូឌា) ខូអិលធីឌី
អគារ Keystone Building #146, Unit 3AB មហាវិថីព្រះនរោត្តម
សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 10 209 999
- Share This Post:






