ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកចិត្តថ្លៃថ្លាណាស់! នាយកធនាគារពាណិជ្ជកម្ម ឈីហ្វ(ខេមបូឌា)ម.ក ទិញរថយន្តសង្គ្រោះបន្ទាន់ថ្មីស្រឡាងម៉ាកហ្វ័ដ ជូនមន្ទីរសម្រាកព្យាបាល ម៉ុង ឫទ្ធី សែនជ័យ

    BY Khmernote Media April 14, 2022
    ទឹកចិត្តថ្លៃថ្លាណាស់! នាយកធនាគារពាណិជ្ជកម្ម ឈីហ្វ(ខេមបូឌា)ម.ក ទិញរថយន្តសង្គ្រោះបន្ទាន់ថ្មីស្រឡាងម៉ាកហ្វ័ដ ជូនមន្ទីរសម្រាកព្យាបាល ម៉ុង ឫទ្ធី សែនជ័យ

    យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលជាមហាសេដ្ឋីផ្នែកកសិកម្ម បានឲ្យដឹងថា ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២២២នេះ មន្ទីរសម្រាកព្យាបាល ម៉ុង ឫទ្ធី សែនជ័យ មានភ័ព្វសំណាងខ្លាំងណាស់ក្រោយពីបាន ជួបសំណេះសំណាលនិងបានចុះទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនាៗ ព្រមទាំងមន្ទីរសម្រាកព្យាបាលនៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ។

    ដោយលោកសឿង ម៉ូរ៉ារិទ្ធនាយកគ្រប់គ្រងធនាគារពាណិជ្ជកម្ម ឈីហ្វ(ខេមបូឌា)ម.ក ដោយសង្កេតឃើញថាការអភិវឌ្ឍន៍ទាំងអស់នេះគឺដើម្បីបំរើ ផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់យើង លោកបានសម្រេចទិញរថយន្តសង្គ្រោះបន្ទាន់ ថ្មីស្រឡាងមួយគ្រឿងម៉ាកហ្វ័ដក្នុងតម្លៃ 59.6300.00$ យកមកជួយបំរើការងារដឹកជញ្ជូនអ្នកជម្ងឺនៅមន្ទីរសម្រាកព្យាល ម៉ុង ឫទ្ធី សែនជ័យនេះតែម្តង។

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្តទៀតថា ខ្ញុំសូមកោតសរសើរដល់សន្តានចិត្ត ដ៏ល្អផូរផង់ថ្លៃថ្លាជាទីបំផុតនេះ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដោយសារតែថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសានេះ ជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ខ្ញុំសូមជូនពរអោយក្មួយព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខ ពលកុំបីឃ្លាងឃ្លាតឡើយ ៕

    Share This Post: