ព័ត៌មានជាតិ
សូមប្រយ័ត្ន! អ្នកទៅលេងម្តុំ pub street ជាច្រើននាក់ បានបង្ហោះថា ត្រូវចោរវះកាបូបលួចយកទូរស័ព្ទ និងលុយ (មានវីដេអូ)
BY Khmernote Media
April 15, 2022
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២២នេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យប្រារព្ធធ្វើ ក្រោយខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។ ពិធីបុណ្យចូលឆ្នាំនៅឆ្នាំ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកចេញដើរលេងកម្សាន្តនៅតាមខេត្ត និងរមណីយដ្ឋាននានា ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ទន្ទឹមនឹងការដើរលេងកម្សាន្ត ក៏មានជនឆ្លៀតឱកាសបានបន្លំលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនៅតាមកន្លែងកម្សាន្តផងដែរ។ ជាក់ស្តែង ថ្មីៗនេះមានករណីចោរលួចវះថង់ការពារទូរស័ព្ទមិនឲ្យទឹកចូល ហើយយកទូរស័ព្ទរបស់បងប្អូនប្រជាពលរដ្ឋបាត់អស់ជាច្រើនគ្រឿង ដោយហេតុការណ៍នេះបានកើតឡើងនៅតំបន់ Pub Street ក្នុងក្រុងសៀមរាប ដែលជាតំបន់លេងទឹកមានមនុស្សសំរុកទៅលេងយ៉ាងច្រើនកុះករ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះរបស់មានតម្លៃផ្ទាល់ខ្លួនឲ្យមែនទែន៕

