ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យការពារខ្លួន ដោយពាក់ម៉ាស និងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ នៅក្នុងឱកាសដើរលេងកំសាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ

    BY Khmernote Media April 15, 2022
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យការពារខ្លួន ដោយពាក់ម៉ាស និងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ នៅក្នុងឱកាសដើរលេងកំសាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ

    នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ យោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ អំពាវនាវឱ្យការពារខ្លួន ដោយពាក់ម៉ាស និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំខ្មែរដោយមានសណ្តាប់ធ្នាប់ និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ។

    ក្នុងសារសំលេងរបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ” ថ្ងៃចូលឆ្នាំខ្មែរបានចូលមកដល់ និងឆ្លងហួសមកដល់ថ្ងៃទី២ យើងឃើញថាមានបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរលេងកំសាន្ត នៅកន្លែងនានាជាច្រើន បន្ទាប់ពីបានខកខានអស់រយៈពេល ២ឆ្នាំកន្លងផុតទៅ នៅក្នុងការសប្បាយរីករាយនេះ ខ្ញុំក៏បានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសក្មួយៗ ចៅៗ គឺមិនស្រូវឃើញមានពាក់ម៉ាស់នោះទេ ហើយជាមួយគ្នានេះ ទីកន្លែងដែលមា​នការចាក់វ៉ាក់សាំងក៏អ្នកមកទទួលវ៉ាក់មានចំនួនតិចតួចនៅឡើយ អាស្រ័យហេតុនេះខ្ញុំព្រះករុណាសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរដើរលេងកំសាន្ត ក្រៅពីខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ សូមមេត្តាប្រុងប្រយ័ត្ន យកចិត្តទុកដាក់ទៅលើការការពារខ្លួន តាមវិធានការ៣កុំ និង៣ការពារ “។

    ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង នៅថ្ងៃចាប់ផ្ដើមដំបូងពេលទៅដល់នៅថ្ងៃទី១២ ទី១៣ ទី១៤ និងទី១៥ នេះប្រជាពលរដ្ឋរបស់យើងជាប់កំសាន្តសប្បាយ ដូច្នេះ ប្រហែលជាការទទួលវ៉ាក់សាំង និងមានការលំបាក ប៉ុន្តែនៅថ្ងៃទី១៦ និងថ្ងៃទី១៧ នៅពេលបងប្អូនត្រឡប់ទៅផ្ទះវិញ ​ឆ្លៀតឱកាសនោះ គួរតែមានការទទួលយកនូវវ៉ាក់សាំងនៅទីកន្លែងដែលរៀបចំ ដើម្បីអត្រាដូសជំរុញមានភាពសុាំ ក្រោយចូលខ្មែរនេះ វ៉ាក់សាំងដូសជំរុញចាក់បានចំនួនច្រើន។

    សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្តេចតេជោ សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យកចិត្តទុកដាក់ការពារសណ្ដាប់ធ្នាប់ សន្តិសុខ សាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងការកំសាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់យើង៕

    Share This Post: