ឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅខេត្តព្រះសីហនុ ដែលជាមុខសញ្ញាសកម្មក្នុងការលួចម៉ូតូប្រជាពលរដ្ឋ
យោងតាមទំព័រហ្វេសប៊ុកផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានអោយដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង១៧និង៣០នាទី កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ដោយជនសង្ស័យទាំង០៤នាក់ គឺជាមុខសញ្ញាសកម្ម ក្នុងការលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ព្រមទាំងធ្វើការដកហូតបានវត្ថុតាង ម៉ូតូចំនួន ០២គ្រឿង និងស្លាកលេខម៉ូតូ ១សន្លឹក ដែលជនសង្ស័យកាច់បាក់ជា០៣កំណាត់ ។

ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ នុយ ហឿន ហៅ ពែក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ មុត ឧត្តម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ ស័ក គឹមស៊ុន ហៅ ម៉ក់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់២ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ សឹក គ្រីយ៉ា ហៅ យ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ១ សង្កាត់១ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន ៖
-ម៉ូតូចំនួន ០២គ្រឿង
១-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ។
២-ម៉ាក ស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម គ្មានស្លាកលេខ ។
-ស្លាកលេខម៉ូតូ ១សន្លឹក ដែលជនសង្ស័យកាច់បាក់ជា ០៣កំណាត់ ។
-មួកសុវត្ថិភាពមួយ ។
ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕



