លំអិតពីករណីអគ្គិភ័យឆាបឆេះដុំរុំខ្សែភ្លើងនៅក្នុងបរិវេណរោងម៉ាស៊ីនភ្លើងជប៉ុនមួយកន្លែង ក្នុងខេត្តសៀមរាប កាលពីម្សិលមិញ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៣៖២០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆាបឆេះដុំរុំខ្សែភ្លើងនៅក្នុងបរិវេណរោងម៉ាស៊ីនភ្លើងជប៉ុន (ជ្រុងខាងត្បូង) ដែលស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

+ បណ្តាលឲ្យរងការខូចខាត៖
– រ៉ូខ្សែភ្លើង និងខ្សែចំនួន ៣៧ ដុំ
– ករណីខាងលើនេះមិនបណ្តាលអោយមានការរងរបួសដល់អាយុជីវិតមនុស្សឡើយ។
– កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់ ២២ រថយន្ត ។
– រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង
– រថយន្តអធិការដ្ឋាននគរបាលក្រុងចំនួន ០១ គ្រឿង
– រថយន្តអគ្គិភ័យអាជ្ញាធរអប្សរាចំនួន ០២ គ្រឿង
– រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន០២ គ្រឿង
+ មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ ៕














ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ