ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម ប្រកាសជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យចំនួន ៥រូប សម្រាប់អាណត្តិដំបូង

    BY Khmernote Media April 18, 2022
    ក្រសួងពាណិជ្ជកម្ម ប្រកាសជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យចំនួន ៥រូប សម្រាប់អាណត្តិដំបូង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង។

    គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា “គ.ប.ក” ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា គណៈកម្មការជ្រើសរើសសមាជិក គ.ប.ក ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូងចំនួន ៥រូប ដែលរួមមាន៖

    -អតីតចៅក្រម ១រូប
    -បុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកច្បាប់ ២រូប
    -បុគ្គលដែលមានចំណេះដឹង និងបទពិសោធផ្នែកងសេដ្ឋកិច្ច ២រូប។

    បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវបំពេញនូវរាល់លក្ខខណ្ឌដូចខាងក្រោម។

    សូមទាញយកពាក្យស្នើសុំធ្វើជាសមាជិកគ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដូចជូនភ្ជាប់ខាងក្រោម។
    https://drive.google.com/…/1URfD…/view…,
    https://docs.google.com/…/1URnPPHWjLV6j59mvTWat…/edit…

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: