ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងខែមីនា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ចំនួន ២៨២គ្រឿង និងពិន័យថវិកាជាង ៤៩៩លានរៀល

    BY Khmernote Media April 18, 2022
    ក្នុងខែមីនា ឆ្នាំ២០២២នេះ ក្រសួងសាធារណការ ចាប់រថយន្តដឹកលើសទម្ងន់ចំនួន ២៨២គ្រឿង និងពិន័យថវិកាជាង ៤៩៩លានរៀល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ បានចាប់រថយន្តដឹកលើសទម្ងន់ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩លានរៀល ក្នុងខែមីនា ឆ្នាំ២០២២ ដោយចំនួនដឹកល្មើសបានថយចុះប្រមាណ ៥% បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២២។

    នៅខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ ៥% បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ មានចំនួន ២៩៩ គ្រឿង។

    ក្រសួងសាធារណការ បានបញ្ជាក់បន្ថែមថា សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: