ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកស្វែងយល់ពីអត្ថន័យ និងរបៀបប្រើប្រាស់គន្លងផ្លូវធ្វើចរាចរណ៍ នៅតាមដងផ្លូវ

    BY Khmernote Media April 19, 2022
    មកស្វែងយល់ពីអត្ថន័យ និងរបៀបប្រើប្រាស់គន្លងផ្លូវធ្វើចរាចរណ៍ នៅតាមដងផ្លូវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លាកសញ្ញាបង្ហាញពីគន្លងផ្លូវធ្វើចរាចរណ៍ ( COMPULSORY LANES)៖ ផ្លាកសញ្ញានេះប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីគន្លងផ្លូវធ្វើចរាចរណ៍តាមប្រភេទអ្នកប្រើប្រាស់ផ្លូវ ដូចមានបង្ហាញក្នុងផ្លាកសញ្ញា។

    សូមបញ្ជាក់ថា ដោយរាប់លើផ្លាកសញ្ញាពីខាងឆ្វេងទៅខាងស្ដាំ គន្លងទី១ដល់ទី៣ ជាគន្លងផ្លូវសម្រាប់រថយន្ត និងគន្លងទី៤ ជាគន្លងផ្លូវសម្រាប់ទោចក្រយាន និងទោចក្រយានយន្ត។

    ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា ៕

    ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៖
    – App Store: https://roadcare.mpwt.gov.kh/ios
    – Play Store: https://roadcare.mpwt.gov.kh/android

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: