PR

កុសុម៉ា កំពុងកាន់តំណែងជាតួប្រចាំក្នុងកម្មវិធីថ្មីរបស់ ហង្សមាស

BY
Liny Chan
April 19, 2022

កម្មវិធីសំណើចថ្មី កំពូលកូរប៉ះកំពូលកូរ កំពុងត្រូវបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយម ទស្សនាកម្មវិធីបែបកំប្លែងៗសប្បាយៗ ដោយសារតែតារាកិត្តិយសម្នាក់ៗក្នុងកម្មវិធីនេះចំរាញ់សុទ្ធតែ កំពូលអ្នកជើងកូរបែកសំណើចពេញ Show តែម្តង។

យ៉ាងណាមិញ កញ្ញា សុភ័ក្រ្ត កុសុម៉ា ត្រូវបានសង្កេតឃើញថាមានវត្តមានជាប្រចាំក្នុងកម្មវិធីសំណើចថ្មី នេះតែម្តង ដែលត្រូវបានមហាជនសង្ស័យថានាងគឺជាតួសំខាន់ឲ្យកម្មវិធី កំពូលកូរប៉ះកំពូលកូរ នេះហើយ។

គួរបញ្ជាក់ផងដែរថា កម្មវិធីសំណើចថ្មី កំពូលកូរប៉ះកំពូលកូរ ជាខនធិនកម្មវិធីទូរទស្សន៍ថ្មីរបស់ ហង្សមាស ដែលមានតារាកិត្តិយសជាក្រុមម្ចាស់ផ្ទះ 4នាក់ គឺលោក ជា វិបុល កញ្ញា សុភ័ក្រ្ត កុសុម៉ា លោក ដេវីដ និង តារាកំប្លែងមាឌបាន ផេនខេក ។ ពួកគេទាំង4 នឹងត្រូវទទួលភ្ញៀវដែលជាក្រុមចំណូល ថ្មីប្លែកមុខរាល់សប្តាហ៍ ហើយត្រូវប្រកួតគ្នាក្នុងវិញ្ញាសារសប្បាយៗ បង្កើតសំណើចពេញឆាកតែម្តង។

កម្មវិធីសំណើចថ្មី កំពូលកូរប៉ះកំពូលកូរ មានចាក់ផ្សាយជូនទស្សនាជារៀងរាល់ថ្ងៃសៅរ៍ ម៉ោង 6-8 យប់ នៅលើកញ្ច្ក់ទូរទស្សន៍ ហង្សមាស HDTV ។

Share This Post: