ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ

    BY Khmernote Media April 19, 2022
    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោម កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

    ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២មកនោះ ក្រោមអ្នកបច្ចេកទេសបាននឹងកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ព័ន្ធខឿនផ្នែកខាងក្រោម រៀបពង្រឹងសសរផ្អោបតាមទ្វារដើម្បីទប់ទ្រទម្ងន់ផ្តែរខាងលើ ធ្វើការពង្រឹងផ្ទាំងរចនាសម្ព័ន្ធឥដ្ឋដែលប្រេះនិងពុកផុយ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការទប់ទ្រលំនឹងតួប្រាសាទ ដោយប្រើគ្រោងដែកពីខាងក្នុង។ ការងារជួសជុលនេះ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post: