ក្រសួងមុខងារសាធារណៈ នឹងបើកប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងថា ការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២។

ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាល រាជធានី ខេត្តក្រុង ស្រុក ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្ដល់បៀវត្សលើកផ្ដល់បៀវត្សលើកទី១ សម្រាប់ ខែឧសភា ឆ្នាំ២០២២ អោយបានមុនដំណាច់ខែមេសា និងលើកទី២ អោយបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២២ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្ស សម្រាប់ខែមិថុនា ឆ្នាំ២០២២ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន ៕

ប្រភព៖ អគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ