ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា ជូនដំណឹងពីការ ផ្អាកចរន្តអគ្គិសនីខ្លះនៅតាមបណ្តាខណ្ឌទាំងនេះរយៈពេល៤ថ្ងៃ
BY Khmernote Media
April 21, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
សូមអានសេចក្ដីព័ត៌មានលម្អិត ដូចខាងក្រោម៖



ប្រភព៖ អគ្គិសនីកម្ពុជា – EDC