ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនី បណ្ដាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ស្ថិតនៅចំណុចផ្លូវទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ

    BY Khmernote Media April 22, 2022
    ឆ្លងចរន្តអគ្គិសនី បណ្ដាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ស្ថិតនៅចំណុចផ្លូវទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤៖២៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះថ្មប៉េតុងនឹងឈើប្រក់ស័ង្កសី ចំនួន០៤ខ្នង និងខូចខាតសម្ភារៈអីវ៉ាន់ចាប់ហួយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

    នៅវេលាម៉ោង០៥៖៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៧ ប្រើប្រាស់អស់ចំនួន០៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: