កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ១ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆ្កឹះសោទ្វារផ្ទះ និងលួចទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆ្កឹះសោទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី នៅចំណុចផ្ទះលេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ១ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆ្កឹះសោទ្វារផ្ទះ លួចទ្រព្យសម្បតិ្ត។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១.ឈ្មោះ វន ពុទ្ធិពល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
២.ឈ្មោះ ហួន មុន្នីឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕




