ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជាង ៥០០គីឡូក្រាម ត្រូវបានដកហូតនៅលើទីផ្សារក្នុងរាជធានី-ខេត្ត

    BY Khmernote Media April 23, 2022
    មន្រ្តីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជាង ៥០០គីឡូក្រាម ត្រូវបានដកហូតនៅលើទីផ្សារក្នុងរាជធានី-ខេត្ត

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ចំណីអាហារ​ ឬម្ហូបអាហារគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សទទួលទានដើម្បីទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀតនោះ ទំនិញគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារគឺសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់បម្រើនូវសេចក្ដីត្រូវការរបស់មនុស្សក្នុងការប្រើប្រាស់ប្រចាំថ្ងៃក្រៅពីម្ហូបអាហារ។

    នាថ្ងៃទី២១ និង២២ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. បានបន្តរកឃើញ និងដកហូតនូវទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព គឺខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅចំនួន ៥២៤.៣៤គីឡូក្រាម និងព្រមទាំងធ្វើការពិន័យដល់ម្ចាស់ទំនិញទៅតាមនីតិវិធីផងដែរ។

    គួរបញ្ជាក់ថា ការរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពនេះ គឺធ្វើឡើងក្នុងរាជធានី ខេត្តចំនួន ៦ គឺមានរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកណ្ដាល ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: