បច្ចេកវិទ្យា

realme Capture the light party បង្ហាញសមត្ថភាពថតរូបយ៉ាងអស្ចារ្យរបស់ realme 9 Pro sereis ធៀបទៅនឹងកំពូលស្មាតហ្វូនប្រេនផ្សេងទៀត

BY
Liny Chan
April 23, 2022

កាលពីពេលកន្លងទៅថ្មីៗនេះ realme ប្រចាំប្រទេសកម្ពុជាបានរៀបកម្មពិធីជួបជុំ “Capture the Light Party” ដែលមានការចូលរួមពីសំណាក់អ្នកជំនាញថតរូបតាមស្មាតហ្វូន-Smartphone photographer ក៏ដូចជាសារព៌តមានបច្ចេកវិទ្យាល្បីៗផងដែរ។ ហើយបច្ចុប្បន្ននិន្នាការ នៃការថតរូបតាមស្មាតហ្វូន មានការចាប់អារម្មណ៍កើនឡើងច្រើន។

https://www.facebook.com/realmeCambodia/videos/685657779152426

លើកនេះ realme បានផ្តោតខ្លាំងលើការថតរូប ហើយមុខងារពិសេសជាច្រើនបានបំពាក់មកជាមួយ realme 9 Pro series ដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។


រូបភាពនេះត្រូវបានថតដោយ លោក MANITH OLIVER & SOPHORN MEAS

មិនតែប៉ុណ្ណោះ realme 9 Pro Series ក៏មានសមត្ថភាពអាចថត Milky way បានផងដែរ ដែលធ្វើឲ្យគេលន់មាត់សរសើគ្រប់គ្នា។
តំណសម្រាប់មើលរូបភាពគុណភាពច្បាស់៖ https://bit.ly/realme9proseries


រូបភាពនេះត្រូវបានថតដោយ លោក PEK REAK

នេះទើបបានគេហៅ realme 9 Pro+ ថា ស្មាតហ្វូនកម្រិតបង្គួរកាមេរ៉ាលំដាប់ Flagship ដែលកាមេរ៉ារបស់វា មានសមត្ថភាពខ្លាំងដូចទៅនឹងកំពូលស្មាតហ្វូនដ៏ទៃ ដែលមានតម្លៃចន្លោះពី ៨០០ ដល់ ១៣០០ ដុល្លារ…ចំនែកស្មាតហ្វូនលំដាប់បង្គួរស្ថិតក្នុងកម្រិតតម្លៃដូចគ្នា មិនអាចហក់ដល់ ឬមិនអាចធ្វើបាន ដូចrealme 9 Pro+ នោះទេ!
ឥឡូវនេះយើងមកមើលគុណភាពរូបភាពដែលថតចេញពី realme 9 Pro+ ជាមួយស្មាតហ្វូនលំដាប់ខ្ពស់របស់ប្រេនដ៏ទៃទៀត ដែលជាទិដ្ឋភាពនៅ Celeste Revolving Skybar វេលាម៉ោង ៧ យប់៖ (តំណរសម្រាប់រូបគុណភាពពេញ https://bit.ly/3Mo7gRL)


រូបភាពថតចេញពី vivo X70 pro+


រូបភាពថតចេញពី samsung S21 Ultra


រូបភាពថតចេញពី Google Pixel 6


រូបភាពថតចេញពី realme 9 Pro+

គួរបញ្ជាក់ផងដែរថា realme 9 Pro+ បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization ដែលនេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវកាមេរ៉ានេះ ហើយគាំទ្រដោយ ProLight Imaging Technology និងគ្រាប់ទីពីរមានទំហំ 8-megapixel ultra-wide និងគ្រាប់ទីបីទំហំ 2-megapixel macro camera។ ខាងក្រោមនេះជារូបដែលត្រូវបានធ្វើពិសោធន៍ដោយ realme global camera laps, ដោយ realme 9 Pro+ ពិតជាធ្វើបានល្អមែនទែន បៀបទៅនឹង Samsung S21 Ultra, Goolge Pixel 6, Xiaomi 12 វាផ្តល់ពន្លឺបានភ្លឺជាង មានភាពច្បាស់ជាង។
រូបភាពពី realme global camera lab

realme global camera laps បានធ្វើការតេស្តប្រៀបការថតរូបក្នុងស្ថានភាពសេណារីយ៉ូជាច្រើនទៀត ដែលអ្នកទាំងអស់គ្នាអាចមើលនៅទីនេះបានតាមរយៈតំណនេះ https://bit.ly/3xNZT2i

ជាចុងក្រោយ អ្នកទាំងអស់គ្នាអាចធ្វើការកក់ទុក ស្មាតហ្វូនស៊េរីថ្មី realme 9 Pro Series ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 25 មេសា 2022 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូ ពិសេសយ៉ាងច្រើនរួមមាន៖
•realme 9 Pro+ តម្លៃ $469 ថែមកាដូ៖ បាស Pocket (Bluetooth Speaker) កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
•realme 9 Pro តម្លៃ $369 ថែមកាដូរួមមាន៖ Buds Neo 2, កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

Share This Post: