ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ

    BY Khmernote Media April 23, 2022
    សម្តេចតេជោ ហ៊ុន សែន នឹងជួបសិស្សនិទ្ទេស A នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឲ្យបេក្ខជននិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ចូលជួបសំដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

    សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបេក្ខជននិទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ២០២១ និងនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេសA ចូលជួបសំដែងការគួរសមនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក។

    ចំពោះចំនួន និងសមាសភាពដែលត្រូវអញ្ជើញចូលរួមដូចមានក្នុងតារាជូនភ្ជាប់។ សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចាត់តំណាងឲ្យមកទទួលយកស្លាកឈ្មោះបេក្ខជននិទ្ទេសA និងស្លាកឈ្មោះគណៈប្រតិភូ នៅនាយកដ្ឋានកិច្ចការប្រឡង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ និងរៀបចំសម្របសម្រួលការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅឲ្យបានល្អប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់សិស្សដែលមកពីខេត្ត។ រាល់ការចំណាយក្នុងបេសកកម្មនេះជាបន្ទុករបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តសាមី។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធាន ជ្រាប និងរៀបចំចាត់ចែងអនុវត្តតាមការគួរ ៕

    ប្រភព៖ ហន ភក្តី- HAN Phakdey

    Share This Post: