ត្រឹមតែ Clip ខ្លីៗ រឿងថ្មីរបស់ ឆន សុវណ្ណារាជ និង សុគន្ធ និសា ទាញចំនួនទស្សនារាប់លានដងក្នុងពេលដ៏ខ្លី
- BY
- Liny Chan
- April 26, 2022
ប្រាំឆ្នាំបន្ទាប់ពីចាប់ដៃគ្នាសម្តែងឲ្យរឿងភាគដំបូងរបស់ទូរទស្សន៍ហង្សមាស ពេលនេះលោក ឆន សុវណ្ណារាជ និង សុគន្ធ និសា បានរួមគ្នាសាងរូបភាពថ្មីមួយទៀតក្នុងរឿងភាគថ្មីដែលមានចំណងជើងថា “ចំណតថ្មីនៃសុភមង្គល”។

តាមរយៈឃ្លីបខ្លីៗដែលបានបង្ហោះនៅលើផេក Hang Meas Khmer Drama ដៃគូចម្រៀងនិងសម្តែងដ៏ស័ក្តសមនេះ បានទទួលការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំងតែម្តង ជាក់ស្តែងចំនួនទស្សនា ឡើងដល់រាប់លានដងក្នុងរយៈពេលតែមួយថ្ងៃ។

នៅក្នុងរឿងភាគថ្មីនេះ អ្នកទាំងពីរផ្លាស់ប្តូរ ១៨០ដឺក្រេ តែម្តងពីរឿងមុន លោក ឆន សុវណ្ណារាជ ដើរតួ បែបជាបុរសកំពូលព្រាន កំពូលហ៊ាន ដៃក៏ឆៅ ចិត្តក៏មានះ រីឯខាងតួស្រី អ្នកនាង សុគន្ធ និសា វិញក៏ប្តូរមកជា នារីដ៏រឹងមាំ មិនខ្ចីចុះចាញ់នឹងព្រហ្មលិខិត ហ៊ានបំពានក៏សុំតបតទៅវិញ។

យ៉ាងណាមិញរឿងភាគថ្មីមួយនេះនៅមិនទាន់បានចាក់ផ្សាយជូនទស្សនាជាផ្លូវការនោះទេ តែតាម ប្រភពដ៏ជិតដឹតបានបង្ហើមប្រាប់ថា រឿង ចំណតថ្មីនៃសុភមង្គល នេះអាចនឹងចាក់ផ្សាយនៅដើម ខែឧសភា នេះហើយ៕

- Share This Post:






