PR

ASUS បញ្ចេញកុំព្យូទ័រយួរដៃថ្មីសន្លាង និងមានថាមពលខ្លាំង Vivobook Pro 15 OLED (K3500)

BY
Liny Chan
April 28, 2022

កុំព្យូទ័រយួរដៃទំហំ 15 អ៉ីញដែលមានថាមពលខ្លាំង និងទាន់សម័យសម្រាប់ creator សម័យថ្មីនេះ ជាមួយនឹងអេក្រង់រហូតដល់ 2.8K OLED 16:10, CPU Intel Core ជំនាន់ទី 11 និងក្រាហ្វិក NVIDIA GeForce GTX 1650

(សម្រាប់តែឯកសារយោង) i5-11300H/8GB on board/512G PCIE/OLED/Win11/FHD/FP
I5-11300H/ 8G on board/ 512G SSD/ GTX 1650/ OLED FHD/ Win 11/ backpack

ចំណុច​សំខាន់
•ត្រៀមរួចជាស្រេចសម្រាប់ការស្រាវជ្រាវ៖ CPU Intel® Core™ H Series ជំនាន់ទី 11, GeForce GTX 1650 GPU, RAM 8 GB DDR4, 512G SSD, ថ្មដែលមានថាមពលខ្ពស់ 63 Wh
• លើសពីភាពរស់រវើក៖ អេក្រង់រហូតដល់ 2.8K OLED 16:10 600-nit 14″ ឬ 15″ PANTONE® Validated សម្រាប់ភាពត្រឹមត្រូវនៃពណ៌ដ៏អស្ចារ្យ,កម្រិតពណ៌ 100% DCI-P3
• បង្ហាញភាពប្លែករបស់អ្នក៖ ផ្ទៃពណ៌ខៀវស្រាល ឬ ពណ៌ប្រាក់ រំលេចចេញនូវភាពទាន់សម័យរួមជាមួយ touchpad ទំហំធំ, ការរចនា Enter key pattern-blocked
• ងាយស្រួលក្នុងការធ្វើការ៖ WiFi 6; គម្របបិទកាមេរា; ឧបករណ៍ស្កេនស្នាមម្រាមដៃតនៅលើប៊ូតុងថាមពល

ASUS បានប្រកាសចេញ Vivobook Pro 15 OLED (K3500) ដែលជាកុំព្យូទ័រយួរដៃថ្មីសន្លាង និងមានថាមពលខ្លាំង ដែលត្រូវបានរចនាឡើងសម្រាប់តម្រូវការច្នៃប្រឌិត និងការកម្សាន្តប្រចាំថ្ងៃរបស់ creator សម័យថ្មីនេះ។

Vivobook 15 OLED បំពាក់រហូតដល់ Intel® Core™H Series processors ជំនាន់ទី១១, GPUs NVIDIA GeForce GTX™ 1650 ,memory 8 GB of DDR4 , SSD 1TB និងថ្មដែលមានសមត្ថភាពខ្ពស់ 63 Wh។

មិនតែប៉ុណ្ណោះកុំព្យូទ័រយួរដៃនេះត្រូវបានបំពាក់ដោយអេក្រង់ vivid 15-inch (K3500) រហូតដល់ 2.8K OLED 600-nit displays , PANTONE® Validated សម្រាប់ភាពត្រឹមត្រូវនៃពណ៌ និងលក្ខណៈពិសេសកម្រិតភាពយន្ត 100% DCI-P3 color gamut ផ្ដល់នូវរូបភាពច្បាស់ត្រជាក់ភ្នែក និងប្រកបដោយច្នៃប្រឌិត។

កុំព្យូទ័រយួរដៃនេះ ត្រូវបានរចនាឡើងយ៉ាងទំនើប និងទាន់សម័យ ជាមួយនឹងជម្រើសនៃពណ៌ខៀវស្រាល (Quiet Blue)។ ភាពទាន់សម័យរបស់កុំព្យូទ័រនេះ ត្រូវបានរំលេចឡើងដោយ គ្រាប់ចុច Enter key ដែលមានហាយឡាយឆ្នូតតែមួយ និង touchpad ទំហំដែលធំជាងមុន ងាយស្រួលក្នុងការប្រើប្រាស់ ឬ អូសចុះឡើង។

បើនិយាយពីលក្ខណៈពិសេស Vivobook Pro 15 OLED មានមុខងារបង្កើនផលិតភាព ដែលធ្វើឱ្យការធ្វើការងារ ឬការកម្សាន្តកាន់តែងាយស្រួលជាមួយ WiFi 6,គម្របបិទកាមេរា​ និងឧបករណ៍ស្កេនស្នាមម្រាមដៃនៅលើប៊ូតុងថាមពល។

Ready for discovery

កុំព្យូទ័រយួរដៃ OLED Vivobook Pro 15 បានត្រៀមរួចរាល់ហើយ សម្រាប់ creator សម័យថ្មី ក្នុងដំណើរនៃការស្រាវជ្រាវរបស់ពួកគេ។ មិនថាពួកគេត្រូវធ្វើការ ធ្វើការស្រាជ្រាវ បង្កើតមាតិកា ឬលេងកម្សាន្ត CPU Intel® Core™ H Series ជំនាន់ទី 11 ចុងក្រោយបង្អស់,ក្រាហ្វិក NVIDIA GeForce GTX 1650 កម្រិតខ្ពស់, memory រហូតដល់ 8 GB នៃ DDR4 និង 512G PCIe® SSD និងរួមគ្នាផ្ដល់ដល់ឱ្យទាំងអស់នូវអ្វីដែលកម្លាំងសេះត្រូវការ ដើម្បីដឹងពីការងារ ភាពច្នៃប្រឌិត ក៏ដូចជាជួយជំរុញប្រតិបត្តិការឱ្យកាន់តែល្អ។

ជាមួយគ្នានេះ Vivobook Pro 15 OLED ប្រើប្រាស់ប្រព័ន្ធកង្ហារពីរដែលមានប្រសិទ្ធភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យា ASUS IceCool Plus ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវ cooling modes ចំនួនបី ដើម្បីជ្រើសរើសតាមរយៈកម្មវិធី MyASUS ។ ការរចនាប្រព័ន្ធត្រជាក់កម្រិតខ្ពស់នេះ នឹងធានាថាកុំព្យូទ័រយួរដៃស្តើង និងស្រាលទាំងនេះ នឹងនៅតែត្រជាក់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទោះត្រូវបើកដំណើរការយូរយ៉ាងណាក៏ដោយ។ រួមជាមួយនឹងថាមពលថ្ម 63 Wh ដ៏មានអានុភាព Vivobook Pro 15 OLED បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ថាមពលដល់ការច្នៃប្រឌិតឥតឈប់ឈរ។

Beyond vivid

ASUS OLED ធ្វើឱ្យពណ៌កាន់តែប្រសើរឡើងជាងមុន ជាមួយនឹងការផ្ដល់នូវកម្រិតពណ៌ដែលច្បាស់ដូចទៅនឹងពណ៌ធម្មជាតិពិតៗនៅខាងក្រៅ ដែលធ្វើឱ្យកុំព្យូទ័រនេះកាន់តែល្អឥតខ្ចោះសម្រាប់ការងារច្នៃប្រឌិត។ Vivobook Pro 15 OLED បំពាក់នូវអេក្រង់ OLED NanoEdge 16:10 2.8K ជាមួយ aspect-ratio 16:10 ដ៏អស្ចារ្យ ដែលផ្តល់ផ្ទៃសម្រាប់ធ្វើកិច្ចការកាន់តែទូលាយជាងមុន បើប្រៀបធៀបទៅនឹងអេក្រង់ 16:9 ធម្មតា។ លើសពីនេះ អេក្រង់គឺភ្លឺខ្លាំង — រហូតដល់ទៅ 600 nits — និងមានសមាមាត្រអេក្រង់ទៅតួខ្លួន 84% រួមជាមួយនឹងកម្រិតពណ៌ 100% DCI-P3 សម្រាប់កម្រិតពណ៌ដ៏រស់រវើក។ កុំព្យូទ័រនេះក៏បំពាក់ PANTONE® Validated សម្រាប់ភាពត្រឹមត្រូវនៃពណ៌ដ៏អស្ចារ្យ និងមានប្រព័ន្ធការពារភ្នែក ទទួលស្គាល់ដោយ TÜV Rheinland។

Show your uniqueness

Vivobook Pro 15 OLED ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បំផុស​គំនិត​ ​creator ឱ្យ​មានភាបលេចធ្លា ថ្មីប្លែក ដោយ​ពណ៌​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនវិស័យ​វិជ្ជមាន និង​ចម្រុះ។ អ្នកប្រើអាចជ្រើសរើសនូវជម្រើសណាមួយដែលខ្លួនឯងស្រលាញ់ និងបង្ហាញពីខ្លួនពួកគេរវាងពណ៌បែបយុវវ័យ Quiet Blue ឬ Cool Silver។ ក្រៅពីពណ៌ដ៏ទាក់ទាញ និមិត្តសញ្ញា 3D ASUS ដែលមានតែមួយគត់ជាមួយនឹងលំនាំ chevron anodized និង tactile កាន់តែបន្ថែមភាពលេចធ្លោទោះមិនទាន់បើកមើលផ្ទៃខាងក្នុងនៃកុំព្យូទ័រ ហើយនៅពេលបើកចូលទៅផ្នែកខាងក្នុង កាន់តែទាក់ចិត្តថែមទៀត ជាមួយគ្រាប់ចុច Enter key ដែលមានហាយឡាយឆ្នូតនៅចំកណ្តាល។

Easy productivity

Vivobook Pro 15 OLED ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ផលិតភាព​ឥតឈប់ឈរ ជាមួយ​នឹង​មុខងារ​ងាយស្រួល​ ដែល​ធ្វើ​ឱ្យ​ជីវិតកាន់តែប្រសើរឡើង។ WiFi 6 អនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកមាតិកាអនឡាញក្នុងមួយប៉ព្រិចភ្នែក ហើយវាត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើងដោយបច្ចេកវិទ្យា ASUS WiFi Master Premium ដែលរួមបញ្ចូល ASUS WiFi SmartConnect ។ ហើយ WiFi SmartConnect ជ្រើសរើសប្រភព WiFi ដ៏ល្អបំផុតដោយស្វ័យប្រវត្តិ ដូច្នេះកុំព្យូទ័រយួរដៃភ្ជាប់យ៉ាងរលូនទៅនឹងសញ្ញា WiFi ល្អបំផុត និង mobile hotspots ដែលវាស្គាល់។

សម្រាប់ គម្របបិទកាមេរា រក្សាភាពឯកជនបានយ៉ាងល្អ ធ្វើឱ្យអ្នកប្រើប្រាស់មិនមានការរំខាន និងចេញពីសង្កេតមើលនៅពេលចាំបាច់។ ជាមួយគ្នានេះ សម្រាប់ការ login ដោយមិនចាំបាច់វាយពាក្យសម្ងាត់ និងមានសុវត្ថិភាព គឺមានឧបករណ៍ស្កេនស្នាមម្រាមដៃនៅលើប៊ូតុងថាមពល ដែលដំណើរការយ៉ាងរលូនជាមួយ Windows Hello ។

AVAILABILITY & PRICINGASUS

Vivobook Pro 15 OLED មានលក់ក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយរបស់ ASUS ក្នុងតម្លៃចាប់ពី $829។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ ASUS ៖https://www.facebook.com/ASUS855

Share This Post: