ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បានគ្នាចូលគុកកំដរ កុំឲ្យឯកោ បន្ទាប់ពីធាក់ផ្តួលប្លន់យកម៉ូតូ ជាមួយគ្នា (មានវីដេអូ)

    BY Khmernote Media April 28, 2022
    បានគ្នាចូលគុកកំដរ កុំឲ្យឯកោ បន្ទាប់ពីធាក់ផ្តួលប្លន់យកម៉ូតូ ជាមួយគ្នា (មានវីដេអូ)

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យម្នាក់ថ្មីទៀត ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណៈដែលបក្សពួករបស់ខ្លួនម្នាក់ ទើបតែត្រូវបាន បញ្ជូនចូលទៅដល់ពន្ធនាគារកាលពី៣ថ្ងៃមុន។

    ជនសង្ស័យឈ្មោះ អឿន រស្មី ហៅ តុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីរូបគេជាមួយបក្សពួក ០២នាក់ផ្សេងទៀត បានចូលរួមធ្វើសកម្មភាព ធាក់ផ្តួលប្លន់យកម៉ូតូ០១គ្រឿង ដោយប្រើកាំបិតដេញកាប់ជនរងគ្រោះ។

    ដំបូងឡើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ បានតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ឆ្នាំ លុះក្រោយមក ក៏បានបន្តការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អឿន រស្មី ម្នាក់ទៀត រីឯជនសង្ស័យដែលនៅសល់ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្ត។

    ជនសង្ស័យឈ្មោះ អឿន រស្មី ហៅ តុង បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង០៤៖០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខ្លួន និងបក្ខពួក ០២នាក់ទៀត ឈ្មោះ វ៉ាន់ សុខវិច្ឆិកា ហៅ កា និង ឈ្មោះ វិន បានជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយដួល ខណៈពេលនោះ ឈ្មោះ វិន ក៏កាន់កាំបិតដេញកាប់នារីរងគ្រោះ០២នាក់នោះ។ បន្ទាប់មក ឈ្មោះ វ៉ាន់ សុខវិច្ឆិកា ហៅ កា បានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ចំណែកខ្លួន និងឈ្មោះ វិន ជាអ្នកជិះពីក្រោយ រួចហើយក៏បែកផ្លូវគ្នារៀងៗខ្លួន។

    បន្ទាប់ពីបែកផ្លូវគ្នាមិនបានប៉ុន្មានម៉ោងផង ស្រាប់តែឈ្មោះ វ៉ាន់ សុខវិច្ឆិកា ត្រូវបានសមត្ថកិច្ច អាវុធហត្ថឃាត់ខ្លួនបានតែម្តង រហូតមកដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ រូបខ្លួនក៏ត្រូវបាន សមត្ថកិច្ចអាវុធហត្ថ ស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជាបន្ត ហើយកន្លងមកខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូ ចំនួន០២លើកផងដែរ៕

    ប្រភព៖ Phnom Penh Gendarmerie

    Share This Post: