ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន មានបំណងកែប្រែមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យឯកទេសផ្នែកជំងឺមហារីក

    BY Khmernote Media April 28, 2022
    សម្តេចតេជោ ហ៊ុន សែន មានបំណងកែប្រែមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យឯកទេសផ្នែកជំងឺមហារីក

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់កីឡាករ កីឡាការិនី និងអត្តពលិក ប្រមាណជាង ៥០០នាក់ មុនពេលចេញទៅប្រកួតកីឡា អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីសំណេះសំណាលនេះរៀបចំនៅ មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។

    នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន មានបំណងកែប្រែមន្ទីរពេទ្យហ្លួងម៉ែ ឱ្យទៅជាមន្ទីរពេទ្យឯកទេសផ្នែកជំងឺមហារីក។ សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា “មន្ទីរពេទ្យហ្លួងម៉ែថ្ងៃក្រោយ ខ្ញុំគិតថាអាចរៀបចំមន្ទីរពេទ្យនេះឲ្យទៅជាមន្ទីរពេទ្យឯកទេសផ្នែកជំងឺមហារីកតែម្តង ដើម្បីធានា ព្រោះឥលូវជំងឺមហារីកមានច្រើនណាស់”

    Share This Post: