ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួប៉មឥដ្ឋខាងជើងប្រាសាទបាគង

    BY Khmernote Media April 28, 2022
    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួប៉មឥដ្ឋខាងជើងប្រាសាទបាគង

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

    គម្រោងជួសជុល ដែលបានចាប់ផ្តើមពីខែមីនា ឆ្នាំ២០២២មកនោះ ក្រុមអ្នកបច្ចេកទេសកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការជួសជុលពង្រឹងឡើងវិញជណ្តើរថ្មភក់ឡើងប្រាសាទ ជួសជុលពង្រឹងរចនាសម្ព័ន្ធឥដ្ឋជញ្ជាំងតួប្រាសាទដែលរងការពុកផុយខ្លាំងពីក្រោមរហូតដល់កំពូលលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការពង្រឹងឡើងវិញនូវរចនាសម្ព័ន្ធពាក់ពន្ធ័មួយចំនួនទៀត។ ការងារជួសជុលនេះ ប្រើរយៈពេល៧ខែ ដោយគ្រោងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post: