ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ

    BY Khmernote Media April 29, 2022
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខា ខេត្តព្រះសីហនុបានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលចរាចរលក់នៅលើទីផ្សារ ដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញ។

    ទំនិញដែលមិនមានអនុលោមភាពនោះហើយដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគក្នុងក្រុមគ្រួសារ និងការពារនូវសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបាននូវទំនិញមិនមានអនុលោមភាពចំនួន ៩៣.០៧គីឡូក្រាម យកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: