ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ លក់ផលិតផលបំប៉នសុខភាព JOJU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព JOJU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខភិបាល បានឲ្យជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ រស្មីឃ្វីនអិនទ័រ ប្រេនមាដាមដា កំពុងផ្សព្វផ្សាយលក់ ផលិតបំប៉នសុខភាពឈ្មោះ JOJU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ក្រសួងសុខាភិបាល សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ឬផលិតផលបំប៉នសុខភាពគ្រប់ប្រភេទ សូមពិនិត្យមើលលតាបបត្របញ្ជិកា ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រត្រឹមត្រូវគឺមាន ២ផ្នែក៖ ១.ផ្នែកខាងលើឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណ័ឱសថ និង ២.ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលបំប៉នសុខាភាពដែលគ្មានលេខបញ្ជិកាខាងលើ និងឈប់ប្រើប្រាស់ផលិតផលនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើអោយមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផល។
ម្ចាស់គណនីហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខាភាពគ្មានលេខបញ្ជិកាខាងលើជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ ផលិតផលបំប៉នសុខភាពដែលគ្មានលេខបញ្ជិកាខាងលើ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន ៕

