ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសពិសេស! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១០រូប ដើម្បីបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

    BY Khmernote Media April 29, 2022
    ឱកាសពិសេស! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១០រូប ដើម្បីបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១០រូប ដើម្បីបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។

    អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ១០រូប មកបម្រើការងារពេញម៉ោងដូចខាងក្រោម៖

    -បុគ្គលិកស្រាវជ្រាវគោលនយោបាយ (Policy Researcher) ចំនួន ០៣រូប។
    -បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E office) ចំនួន ០៣រូប។
    -បុគ្គលិកទំនាក់ទំនងសាធារណៈ (Public Relation Officer) ចំនួន ០២រូប។
    -បុគ្គលិកសម្របសម្រួលកម្មវិធី (Program coordinator) ចំនួន ០២រូប ។

    បុគ្គលិកជាប់កិច្ចសន្យា នឹងត្រូវបានជ្រើសរើស នឹងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីការងារ និងគុណវឌ្ឍិ និងអាចមានឱកាសក្លាយជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងការបម្រើការងារក្នុងរយៈពេលកំណត់មួយ។

    បេក្ខជន ឬបេក្ខនារីត្រូវចូលទៅកាន់ https://career.digitaleconomy.gov.kh រួចស្កែន QR Code ដែលមាននៅលើ Portal ដោយប្រើប្រាស់កម្មវិធី CamDigiKey លើទូរស័ព្ទដៃ ដែលអាចទាញយកបានពីApp Store ដើម្បីទទួលបានព័ត៌មានបន្ថែម និងដាក់ពាក្យតាមអនឡាញ ។ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧៖០០នាទី ៕

    ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

    Share This Post: