ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព័ត៌មានមួយចុះផ្សាយថា “ទីតាំងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងជាច្រើនកន្លែងក្នុងសង្កាត់អូរឬស្សីទី២ ដោយអាជ្ញាធរមិនព្រមចុះបង្ក្រាប” តែស្នងការរាជធានីភ្នំពេញបញ្ជាក់ថា កម្លាំងអាជ្ញាធរចុះពិនិត្យហើយ គឺមិនមានទីតាំងភ្នាល់ទឹកភ្លៀងទេ

    BY Khmernote Media April 30, 2022
    ព័ត៌មានមួយចុះផ្សាយថា “ទីតាំងល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងជាច្រើនកន្លែងក្នុងសង្កាត់អូរឬស្សីទី២ ដោយអាជ្ញាធរមិនព្រមចុះបង្ក្រាប” តែស្នងការរាជធានីភ្នំពេញបញ្ជាក់ថា កម្លាំងអាជ្ញាធរចុះពិនិត្យហើយ គឺមិនមានទីតាំងភ្នាល់ទឹកភ្លៀងទេ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានយករូបភាពគ្មានប្រភពច្បាស់លាស់ និងសរសេរចុះផ្សាយថា “ទីតាំងល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ជាច្រើនកន្លែងស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា កំពុងបើកដំណើរលេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានមិនព្រមចុះបង្ក្រាប” ភ្លាម នោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចុះត្រួតពិនិត្យ។

    នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី២ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង ជាលទ្ធផលកម្លាំងសមត្ថកិច្ចពុំឃើញមានការល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

    Share This Post: