ព័ត៌មានជាតិ
មកដឹងពីលក្ខខណ្ឌមួយចំនួនសម្រាប់ការធ្វើដំណើរពី កម្ពុជា ទៅ ថៃ ខណៈច្រកព្រំដែនចាប់ផ្ដើមបើកដំណើរការឡើងវិញនាព្រឹកនេះ
BY Khmernote Media
May 1, 2022
យោងតាមការបញ្ជាក់ពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាច្រកថៃឡង់ដ៍ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះថា ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញចាប់ពីថ្ងៃនេះហើយ (០១ ឧសភា ២០២២) ប៉ុន្តែវិធានការសុខាភិបាលត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង។
ចំពោះអ្នកដំណើរចូលប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទគឺ

(១) អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (២) អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ និង (៣) អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន។ ការបង្ហាញ Thailand Pass, ប័ណ្ណចាក់វ៉ាក់សាំង, ប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១០.០០០ ដុល្លារ, លទ្ធផលការធ្វើតេស្តដោយ RT-PCR, និង ការធ្វើចត្តាឡីស័ក ត្រូវបានអនុវត្តតាមប្រភេទអ្នកដំណើរ ដូចមានក្នុងខិតប័ណ្ណសង្ខេបខាងក្រោម៖
