ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
បានឲ្យដឹងថា នៅវេលាម៉ោង ០៣និង២០ នាទីទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

+ ម្ចាស់ទី១ ឈ្មោះ លាន ណយ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ លក់ដូង។
+ ម្ចាស់ទី២ ឈ្មោះ អេង ប៊ុនថេង ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ៖ លក់ទូរស័ព្ទ។
+ ម្ចាស់ទី៣ ឈ្មោះ ឡេង សុធី ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ ជាងអ៊ុតសក់នឹងធ្វើក្រចក។
+ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
+ ប្រភេទសំណង់៖ ថ្មប្រក់ស័ង្កសី (ទំហំ០៤ម៉ែត្រ x ០៨ម៉ែត្រ)។
+ ខូចខាតសម្ភារៈ៖ ឆេះសម្ភារៈប្រើប្រាស់អស់ចំនួន០៤បន្ទប់ រួមមានម៉ាស៊ីនលាងម៉ូតូសម្ភារៈសាឡនទូរស័ព្ទគ្រឿងបន្លាស់ទូរស័ព្ទ។
– បាត់បង់ជីវិតមនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ៖ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ រថយន្ត ស្មើរនឹង ២៤ម៉ែត្រគូប ។
– ពន្លត់ចប់៖ នៅវេលាម៉ោង ០៤:០០ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ៕





ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ