ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ធ្វើសកម្មភាពលួចកា.ច់សោរម៉ូតូពីប្រជាពលរដ្ឋពេលរាត្រី ក្នុងក្រុងប៉ោយប៉ែត

    BY Khmernote Media May 2, 2022
    ស្នងការខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ធ្វើសកម្មភាពលួចកា.ច់សោរម៉ូតូពីប្រជាពលរដ្ឋពេលរាត្រី ក្នុងក្រុងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីលួចម៉ូតូ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២២។

    អនុវត្តន៍តាមបទបញ្ជា និង ការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតដល់ឃាត់ជនសង្ស័យបានចំនួន៤នាក់រួមមាន៖

    -ទី១.ឈ្មោះ សំ ប៉ី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
    -ទី២.ឈ្មោះ សាំង ស៊ីឡូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.
    -ទី៣.ឈ្មោះ រ៉េត សារ៉ាត់ ហៅរ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.
    -និងទី៤.ឈ្មោះ រិម រតនា ហៅចៅ ភេទប្រុស អាយ ១៤ឆ្នាំ ជនជាតិខ្មែរ ប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ មូល រិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា នៅថ្ងៃខែឆ្នាំដ៏ដែលវេលាម៉ោង២និង៣០នាទីទាបភ្លឺ ខ្លួនបានយកបាយអោយទៅភ្ញៀវដែលកម្មង់ នៅម្ដុំកាស៊ីណូទីហាវ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ពេលទៅដល់បន្ទប់ដែលភ្ញៀវកម្មង់ ខ្លួនបានទុកម៉ូតូនៅមុខបន្ទប់តែមិនបានចាក់សោរកម៉ូតូឡើយ។ ចូលបានប្រហែល៥នាទីខ្លួនបានចេញមកវិញបានបាត់ម៉ូតូរកមិនឃើញឡើយ រួចបានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនមិនស្គាល់មានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពលួចម៉ូតូ ហើយយកចេញទៅបាត់។ ម៉ូតូម៉ាកហុងដាហ្សូមម័រអ៊ិច ពណ៌បៃតង ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ1L-4265។

    បច្ចុបប្បន្នជនសង្ស័យទាំង៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ពួកគេត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន បញ្ជូនឲ្យខាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

    Share This Post: