ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វ៉ាក់សាំងPfizer ប្រហែល ២លានដូស ជាជំនួយ​របស់សហរដ្ឋអាមេរិកដែលផ្តល់ជូន​ប្រទេស​កម្ពុជា នឹងដឹកមកដល់នៅព្រឹកថ្ងៃស្អែកនេះ

    BY Khmernote Media May 2, 2022
    វ៉ាក់សាំងPfizer ប្រហែល ២លានដូស ជាជំនួយ​របស់សហរដ្ឋអាមេរិកដែលផ្តល់ជូន​ប្រទេស​កម្ពុជា នឹងដឹកមកដល់នៅព្រឹកថ្ងៃស្អែកនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួនប្រហែល ២ លានដូស ជាជំនួយ​របស់សហរដ្ឋ​អាមេរិកផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX នឹងត្រូវដឹកមកដល់កម្ពុជា​នៅថ្ងៃ​ទី០៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦៖៤៥ ព្រឹក នៅអាកាសយានដ្ឋានអន្តរ​ជាតិ​ភ្នំ​ពេញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា។

    ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងពេលដែលវ៉ាក់សាំងបានដឹកមកដល់នៅ​អាកាស​យានដ្ឋានអន្តរ​ជាតិ​ភ្នំ​ពេញនាព្រឹកថ្ងៃស្អែកនេះ នឹងមានការអញ្ជើញទៅទទួល​ដោយ​ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងអង្គការ UNICEF និង ​អង្គការសុខភាពពិភពលោក ក៏នឹងមានវត្តមាន​នៅក្នុងពិធី​នេះផងដែរ។

    បើតាមស្ថានទូតអាម៉េរិក សម្រាប់អំណោយវ៉ាក់សាំងនេះគឺជាផ្នែកមួយ​នៃការ​ជួយ​គាំទ្រជាបន្តបន្ទាប់មក​ របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ហើយវាបង្ហាញ​ឱ្យ​ឃើញ​ភាពជាអ្នកដឹកនាំ​របស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការទូតលើវិស័យសុខ​ភាពសា​ធារណៈផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: