ព័ត៌មានជាតិ
វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួន ២ លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
BY Khmernote Media
May 3, 2022
រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ព្រមទាំងតំណាងអង្គការ UNICEF និងអង្គការសុខភាពពិភពលោក អញ្ជើញទទួលការមកដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសសហរដ្ឋអាមេរិកផ្តល់ជូនប្រទេសកម្ពុជា តាមរយៈយន្តការ COVAX ចំនួន ២ លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២៕








ប្រភព៖ ក្រសួងព័ត៌មាន