ធនាគារ ព្រីនស៍ និងសេវាផ្ទេរប្រាក់ Ria រួមសហការគ្នាក្នុងការពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិនៅកម្ពុជា
- BY
- Liny Chan
- May 3, 2022

ឥឡូវនេះ អតិថិជនអាចផ្ញើ និងទទួលប្រាក់ជាអន្តរជាតិតាមរយៈសាខាណាមួយនៃធនាគារ ព្រីនស៍ សរុប៣២សាខាទូទាំងប្រទេសតាមរយៈសេវាផ្ទេរប្រាក់Ria ហើយអាចប្រើប្រាស់បណ្តាញជាសកលដ៏ធំទូលាយរបស់Ria ដែលមានទីតាំងជាង ៤៩០,០០០ទីតាំង។ ស្របពេលជាមួយគ្នាផងដែរ នៅចុងខែឧសភានេះ អតិថិជននឹងអាចប្រើប្រាស់កម្មវិធីPRINCE Mobile របស់ពួកគេ ដើម្បីធ្វើការផ្ទេរប្រាក់តាមរយៈRia យ៉ាងរលូននៅក្នុងវេទិកាដែលមានសុវត្ថិភាព និងភាពងាយស្រួល ដែលនេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការផ្ទេរប្រាក់អន្តរជាតិ ដោយសារអតិថិជនអាចផ្ញើប្រាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ ធនាគារ ព្រីនស៍ បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ដែលទាំងអស់នេះ ធ្វើឡើងក្នុងគោលបំណងបម្រើអតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “នៅធនាគារ ព្រីនស៍ យើងមានចក្ខុវិស័យរយៈពេលវែងក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីបម្រើអតិថិជនរបស់យើងនៅក្នុងស្រុក និងទូទាំងពិភពលោក ហើយការផ្ទេរប្រាក់ទៅក្រៅប្រទេស គឺជាសេវាកម្មដ៏សំខាន់មួយដែលឈានទៅរកចក្ខុវិស័យ និងគោលបំណងអាជីវកម្មរបស់យើង។ នៅធនាគារ ព្រីនស៍ យើងខិតខំប្រឹងប្រែងឥតឈប់ឈរ ដែលមិនត្រឹមតែស្របតាមតម្រូវការរបស់អតិថិជនយើងប៉ុណ្ណោះទេ តែដើម្បីបំពេញនូវតម្រូវការដែលលើសពីការរំពឹងទុករបស់អតិថិជនផងដែរ ហើយគោលបំណងរបស់យើង គឺក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា”។

លោកបានបន្ថែមទៀតថា “នេះពិតជាកិត្តិយស និងឱកាសដ៏ល្អសម្រាប់ធនាគារ ព្រីនស៍ ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ដើម្បីពង្រឹងសេវាផ្ទេរប្រាក់អន្តរជាតិរបស់យើង។ យើងតែងតែព្យាយាមផ្តល់ជូននូវដំណោះស្រាយ និងសេវាកម្មល្អបំផុត ដោយប្រើប្រាស់ភាពច្នៃប្រឌិត ហើយយើងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងជាមួយនឹងវិធីសាស្រ្តនៃសេវាកម្មហិរញ្ញវត្ថុដែលមានប្រសិទ្ធភាពជាងមុន។”

Ria គឺជាសេវាផ្ទេរប្រាក់ឆ្លងប្រទេសធំជាងគេទីពីរនៅលើពិភពលោក ដែលមានបណ្តាញជិត 500,000 ទីតាំងនៅក្នុងប្រទេសជាង 160 រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី ឥណ្ឌា អូស្ត្រាលី វៀតណាម និងក្នុងប្រទេសដទៃទៀត ហើយបានបន្តធ្វើឱ្យពិភពលោកកាន់តែតូចជាងមុន ដោយបង្រួមគម្លាតរវាងគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ តាមរយៈសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន។
លោក Espen Kristensen អភិបាលគ្រប់គ្រងនៃAPAC បានមានប្រសាសន៍ថា “ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ នេះ គឺជាការបោះជំហានទៅមុខមួយទៀតក្នុងការផ្តល់នូវភាពងាយស្រួល និងលទ្ធភាពទទួលបានសេវាផ្ទេរប្រាក់ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនក្នុងប្រទេសកម្ពុជា ដែលនាំមកនូវអត្ថប្រយោជន៍បន្ថែមដល់អ្នកផ្ញើ និងអ្នកទទួលផលក្នុងប្រទេស តាមរយៈការផ្តល់នូវសេវាដកប្រាក់នៅតាមទីតាំងដ៏ច្រើនសន្ធឹកសន្ធាប់ ហើយយើងមានបំណងផ្តល់នូវភាពងាយស្រួលថ្មីមួយកម្រិតទៀត តាមរយៈការបើកដំណើរសេវាផ្ទេរប្រាក់បញ្ញើតាមធនាគារតាមពេលវេលាជាក់ស្តែង ដែលយើងអាចអនុញ្ញតឱ្យអ្នកទទួលផល ទទួលបានប្រាក់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ដោយផ្តល់នូវកម្រិតថ្មីនៃភាពងាយស្រួល និងអារម្មណ៍សុវត្ថិភាពសម្រាប់អតិថិជនរបស់យើង ស្របពេលដែលរួមចំណែកដល់លំហូរផ្នែកហិរញ្ញវត្ថុនៅក្នុងតំបន់ផងដែរ។”

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “អបអរសាទរដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ចំពោះកិច្ចសហការនៃភាពជាដៃគូនេះ។ ពិធីចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងយុគសម័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យនេះ។ ភាពជាដៃគូរវាងធនាគារ ព្រីនស៍ ម.ក និងក្រុមហ៊ុន RIA Financial Services ក្នុងការធ្វើប្រតិបត្តិការជាអ្នកដំណើរការតតិយភាគី គឺជាចំណែកមួយក្នុងចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយផ្តល់នូវសេវាទូទាត់ និងសេវាផ្ទេរប្រាក់ ក៏ដូចជាចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ”។

ជាមួយនឹងការបើកដំណើរការនេះ យើងមានការផ្តល់ជូនពិសេសដល់អតិថិជនទាំងអស់ ដោយលើកលែងលើកម្រៃសេវាផ្ទេរប្រាក់ក្រៅប្រទេសសម្រាប់ ១០០ប្រតិបត្តិការដំបូង។ អតិថិជនអាចធ្វើការផ្ទេរប្រាក់នៅគ្រប់សាខាធនាគារ ព្រីនស៍ ទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨។

អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣២ និងទីតាំងអេធីអឹមចំនួន៧៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
អំពីក្រុមហ៊ុនសេវាផ្ទេរប្រាក់ Ria
ក្រុមហ៊ុនសេវាផ្ទេរប្រាក់Ria ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត រួមទាំងសេវាផ្ទេរប្រាក់សកលរហ័ស សុវត្ថិភាព និងតម្លៃសមរម្យ។ ជាមួយនឹងបណ្តាញទូទាត់សាច់ប្រាក់ដ៏ធំទូលំទូលាយបំផុតទីពីរ និងបណ្តាញដាក់ប្រាក់ដោយផ្ទាល់របស់ធនាគារធំជាងគេបំផុតនៅលើពិភពលោក Ria បានបញ្ជូលសាច់ប្រាក់ទៅកាន់កន្លែងដែលស្របតាមតម្រូវការ។
ការតភ្ជាប់របស់ Ria ទៅនឹងវេទិកាទូទាត់ប្រាក់ REN របស់ Euronet Worldwide និងបណ្តាញ Dandelion ដែលជាហេដ្ឋារចនាសម្ព័ន្ធទូទាត់សកលដែលផ្តល់ប្រតិបត្តិការក្នុងពេលវេលាជាក់ស្តែង អនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់ការប្រើប្រាស់ផលិតផល និងសេវាកម្ម fintech ទំនើបនៅជួរមុខក្នុងវិស័យរបស់ខ្លួន។ ផលិតផល និងសេវាកម្ម omnichannel របស់ Ria បានភ្ជាប់គម្លាតរវាងប្រតិបត្តិការឌីជីថល និងរូបវន្ត រួមជាមួយនឹងសមត្ថភាពបណ្តាញទូទាត់ជាសកល ដែលពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើស ដែលមិនធ្លាប់មានពីមុនមក រួមទាំងភ្នាក់ងារ និងដៃគូសហការ ការទូទាត់តាមពេលវេលាជាក់ស្តែង ការដឹកជញ្ជូនដល់ផ្ទះ កាបូបចល័ត និង ការទូទាត់តាមម៉ាស៊ីន ATM ដោយគ្មានកាត (ផ្តាច់មុខជាមួយ Ria) ។ ហេដ្ឋារចនាសម្ព័ន្ធសកលរបស់ Ria ជួយសម្រួលដល់ការទទួលបានហិរញ្ញវត្ថុដល់អតិថិជន ក៏ដូចជាដៃគូសហការ ដោយជំរុញកំណើនសេដ្ឋកិច្ចជុំវិញពិភពលោកតាមរយៈការបើកឱកាសទីផ្សារថ្មី។ Ria ត្រួសត្រាយផ្លូវសម្រាប់ជីវិតប្រចាំថ្ងៃកាន់តែប្រសើរ។







- Share This Post:






