ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំអាណាព្យាបាលសិស្សទាំងអស់សូមកុំបង្អាប់ កុំប្រៀបធៀបកូនយើងជាមួយកូនអ្នកដទៃ ដែលជាការបំបាក់ទឹកចិត្តខ្លាំងណាស់ចំពោះកូនរបស់យើង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមកុំវាយ តម្លៃ បន្តុះបង្អាប់ និងប្រៀប ប្រដូចកូនយើងជាមួយកូនអ្នកដទៃ ដែលនេះជាការវាយ បំបាក់ទឹកចិត្តខ្លាំងណាស់ចំពោះកូន ដូចនេះយើងត្រូវតែប្រឹងប្រែងលើកទឹកចិត្តពួក គាត់ ដើម្បីឱ្យខិតខំប្រឹងប្រែងបន្តទៀត។

នៅព្រឹកថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំសិក្សា២០២០- ២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលត្រូវធ្វើឡើងនៅសាលសន្និ សីទ និងពិព័រណ៍ជ្រោយចង្វារ សម្តេចបានមានប្រសាសន៍ថា ទោះបីជាកូនរបស់យើងនៅ ពេលនេះ រៀនមិនសូវពូកែនិងមិនបាននិទ្ទេសល្អដូចជាកូនគេក៏ដោយ ក្នុងនាមយើងជាមាតាបិតា និងអាណាព្យា បាលសិស្សទាំងអស់ សូមកុំវាយតម្លៃ បន្តុះបង្អាប់ និងប្រៀបប្រដូចកូនយើងជាមួយកូនអ្នកដទៃ ដែលនេះជាការវាយបំបាក់ទឹកចិត្តខ្លាំងណាស់ចំពោះកូន ដូចនេះត្រូវតែលើក ទឹកចិត្តពួកគាត់ ឱ្យខិតខំប្រឹង ប្រែងសិក្សាបន្តទៀត ដើម្បីទទួលបាននិទ្ទេសល្អ។ សម្តេចតេជោ មានប្រសាសន៍បន្តថា បើអាណាព្យាបាលដឹងថាកូនៗរបស់យើងរៀនខ្សោយហើយនោះ យើងត្រូវរិះរកវិធីក្នុងការជួយបង្ហាត់ បង្រៀនពួកគាត់បន្ថែមនៅផ្ទះ បន្ទាប់ពីការសិក្សាជាមួយគ្រូនៅសាលារៀន។
និយាយដល់ចំណុចនេះ ខ្ញុំគួរតែរំឭកទៅលើបញ្ហាមួយ ដែលមាតាបិតាអាណាព្យាបាល គួរត្រូវបានយកចិត្តទុកដាក់ សូមកុំបន្ទច់បង្អាក់កូនឯង ប្រៀបធៀបជាមួយកូនអ្នកដទៃឱ្យសោះ នេះជាការវាយប្រហារធ្ងន់ណាស់ទៅលើចិត្តសាស្ត្ររបស់កូន បទពិសោធរបស់ខ្ញុំនៅក្នុងការគ្រប់គ្រងកូន បណ្តុះ បណ្តាលកូន ចាត់ទុកថាខ្ញុំទទួលបានជោគជ័យហើយ តែខ្ញុំនៅតែមានកាតព្វកិច្ចរួមចំណែកជាមួយកូនខ្ញុំ ដើម្បីបណ្តុះបណ្តាលចៅរបស់ខ្ញុំ តំណមដែលខ្ញុំឱ្យកូនរបស់ខ្ញុំតម គឺដាច់ខាតកុំថា ឯងមួយថ្ងៃមួយថ្ងៃគិតតែលេងហ្គេម ឯងមើលកូនគេនោះគេរៀនពូកែ កុំឱ្យសោះ ឯងរៀនមិនពូកែឯងមើលកូនគេគឺគេពូកែ បទពិសោធមួយនេះគឺវាយបំបាក់ទឹកចិត្តកូនខ្លួនឯង ត្រូវលើកទឹកចិត្តកូន កូនត្រូវតែប្រឹង កុំយកកូនទៅប្រៀបធៀបជាមួយកូនអ្នក ដទៃ នេះតំណមមួយក្នុង ចំណោមតំណមនៃការដោះស្រាយបញ្ហាអារម្មណ៍របស់កូន៕







ប្រភព៖ ក្រសួងព័ត៌មាន