ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមរាយការណ៍ជាបន្ទាន់! ករណី “បាត់កូនស្រី” វ័យ១៧ឆ្នាំ ជិះម៉ូតូទៅរៀនគួរមិនឃើញត្រឡប់មកផ្ទះវិញ

    BY Khmernote Media May 3, 2022
    សូមរាយការណ៍ជាបន្ទាន់! ករណី “បាត់កូនស្រី” វ័យ១៧ឆ្នាំ ជិះម៉ូតូទៅរៀនគួរមិនឃើញត្រឡប់មកផ្ទះវិញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់កូនស្រី” ឈ្មោះ ង៉ែត ចាន់សុជាតិ អាយុ ១៧ឆ្នាំ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដោយជិះម៉ូតូម៉ាក់ Honda Beat ពណ៌ក្រហម សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IC-2174 ត្រូវបាននគរបាលចុះអន្ដរាគមន៍ស្រាវជ្រាវស្វែងរក ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។

    ប្រភពផ្ដល់ព័ត៌មាន នៅវេលាម៉ោង ១៤៖៣០ នាទីរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីម្ដាយប្រាប់ថា៖ កូនគាត់បាត់ខ្លួនកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។ សូមបញ្ជាក់៖ កូនគាត់ប្រាប់ថាទៅរៀនគួរក៏បានបាត់ខ្លួនរហូតមក(សម្ភារៈជាប់ខ្លួនរួមមានម៉ូតូ HONDA BEAT ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IC-2174 ) មិនដឹងជាទៅទីណា? ពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក។ ករណីនេះបានបញ្ចប់នៅប៉ុស្ដិ៍រដ្ឋបាលម៉ោង១៥៖៤០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២៕

    ប្រភព៖ Hotline 117

    Share This Post: