ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនផ្ទះល្វែង VIP និងអគ្គនាយកក្រុមហ៊ុន បុរី គីម ស័ង ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ

    BY Khmernote Media May 4, 2022
    អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនផ្ទះល្វែង VIP និងអគ្គនាយកក្រុមហ៊ុន បុរី គីម ស័ង ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញ លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន ផ្ទះល្វែង VIP និងលោកស្រី គន ប៉ោស៊ាង អគ្គនាយកក្រុមហ៊ុន បុរី គីម ស័ង ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ។

    អនុលោមតាមមាត្រា ៩៥(ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្ដីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកស្រី អគ្គនាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ ២០៤ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨៤ ៨០០ មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

    ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពន្ធដារដូរមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្ដីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមច្បាប់ប្ដឹងទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាធរមាន ៕

    Share This Post: