ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ការសិក្សាបង្ហាញថា អ្នកប្រើទូរស័ព្ទ iPhone ភាគច្រើនជាអ្នកមិនសូវធូរធារ ខណៈអ្នកប្រើ Huawei ភាគច្រើនជាអ្នកមាន

    BY Khmernote Media November 26, 2018
    ការសិក្សាបង្ហាញថា អ្នកប្រើទូរស័ព្ទ iPhone ភាគច្រើនជាអ្នកមិនសូវធូរធារ ខណៈអ្នកប្រើ Huawei ភាគច្រើនជាអ្នកមាន

    ជាទូទៅមនុស្សគ្រប់គ្នាតែងគិតថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone គឺជាអ្នកមាន ព្រោះទូរស័ព្ទប្រភេទនេះមានតម្លៃថ្លៃ និងពេញនិយមខ្លាំង តែយ៉ាងណាក្តីការសិក្សាមួយបានរកឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងប្រទេសចិនភាគច្រើនគឺជាអ្នកក្រទៅវិញ។ ការសិក្សា ដែលបានធ្វើឡើងដោយក្រុមហ៊ុន MobData ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិននេះបានបង្ហាញថា ភាគច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ក្នុងប្រទេសចិនគឺជាមនុស្សស្រី ដែលមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ មានប្រាក់ចំណូលក្រោមមធ្យម (តិចជាង ៤៣០ ដុល្លារអាមេរិក) និងជាអ្នកធ្វើការងារដោយប្រើកម្លាំងពលកម្ម។

    ការសិក្សាក៏បានរកឃើញទៀតថាទូរស័ព្ទ iPhone ភាគច្រើន ដែលពួកគេកំពុងប្រើនោះគឺទូរស័ព្ទ iPhone 6 ដែលផលិតនៅក្នុងឆ្នាំ ២០១៤។ ការសិក្សាដដែលនេះក៏បានរកឃើញដែរថា ភាគច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទ Huawei គឺជាមនុស្សប្រុស ដែលមានអាយុ ២៥ ដល់ ៣៤ ឆ្នាំ ជាអ្នកធ្វើការងារដោយប្រើជំនាញខ្ពស់ និងជំនាញមធ្យម និងមានប្រាក់ចំណូលចន្លោះពី ៧២០ ដល់ ២៨៨០ ដុល្លារអាមេរិក។ ជារួមលទ្ធផលនៃការសិក្សាបានបង្ហាញភាគច្រើននៃអ្នកប្រើប្រាស់ទូរស័ព្ទ iPhone គឺជាអ្នកក្រ ខណៈអ្នកប្រើប្រាស់ទូរស័ព្ទ Huawei ភាគច្រើនជាអ្នកមាន៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay