ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គងអគ្គិសនីចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែឧសភា ដើម្បីជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅតាមតំបន់ទាំងនេះ

    BY Khmernote Media May 5, 2022
    អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គងអគ្គិសនីចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែឧសភា ដើម្បីជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវនៅតាមតំបន់ទាំងនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: