ព័ត៌មានជាតិ
ក្រុមហ៊ុនអ៉ីនធើណិត Opennet ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េងគ្រប់គ្រងជំនួសវិញ
BY Khmernote Media
May 5, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ យោងតាមសំណុំរឿងរដ្ឋប្បវេណី របស់សាលាដំបូងរាជធានីភ្នំពេញ បានសេចក្ដីប្រកាសព័ត៌មានរបស់អភិបាលបណ្ដោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) សូមប្រកាសព័ត៌មានជូនសាធារណជនឲ្យបានជ្រាបថា៖

អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ»។ សូមបញ្ជាក់ថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕
