ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថានប្រគល់រថយន្តដឹកសំរាមសំណល់រឹង ចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថានខេត្តចំនួន១២

    BY Khmernote Media May 6, 2022
    ក្រសួងបរិស្ថានប្រគល់រថយន្តដឹកសំរាមសំណល់រឹង ចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថានខេត្តចំនួន១២

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២២បានធ្វើការប្រគល់រថយន្តដឹកសំរាមសំណល់រឹង ចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថាក្នុង ខេត្តចំនួន១២សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពបន្ថែមទៀត។

    ក្នុងពិធីនេះឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតី សម្រាប់ប្រគល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន១៩គ្រឿង ដល់មន្ទីរបរិស្ថាន សម្រាប់គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ចំនួន១៨ មកពីខេត្ត ចំនួន១២។

    ឯកឧត្តម ផៃ ប៊ុនឈឿនបានថ្លែងក្នុងពិធីនេះថាការប្រគល់រថយន្តរថយន្តរបស់ក្រសួងបរិស្ថាននេះ បានធ្វើឡើង ក្នុងគោលបំណងផ្តល់ការគាំទ្រ ជំរុញលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ព្រមទាំងធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជន ដើម្បីរួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់កាន់តែមានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព និងភាពទាក់ទាញ។

    រដ្ឋបាលក្រុង ស្រុក ចំនួន ១៨មកពីខេត្ត ចំនួន ១២បានទទួលរថយន្តដឹកសំរាម សំណល់រឹង ពីក្រសួងបរិស្ថានរួមមាន៖

    1.ខេត្តកំពត ចំនួន ១គ្រឿង (ក្រុងបូកគោ)
    2.ខេត្តកោះកុង ចំនួន ២គ្រឿង (ស្រុកមណ្ឌលសីមា)
    3.ខេត្តក្រចេះ ចំនួន ១គ្រឿង (ស្រុកស្នួល)
    4. ខេត្តមណ្ឌលគិរី ចំនួន ២គ្រឿង (ក្រុងសែនមនោរម្យ និងស្រុកពេជ្រាដា)
    5. ខេត្តព្រះវិហារ ចំនួន ១គ្រឿង (ក្រុងព្រះវិហារ)
    6. ខេត្តពោធិ៍សាត់ ចំនួន ១គ្រឿង (ក្រុងពោធិ៍សាត់)
    7. ខេត្តរតនគិរី ចំនួន ១គ្រឿង (ស្រុកបរកែវ)
    8. ខេត្តសៀមរាប ចំនួន ១គ្រឿង (ស្រុកក្រឡាញ់)
    9. ខេត្តស្វាយរៀង ចំនួន ២គ្រឿង (ក្រុងស្វាយរៀង និងស្រុករមាសហែក)
    10. ខេត្តត្បូងឃ្មុំ ចំនួន ២គ្រឿង (ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក)
    11.ខេត្តកំពង់ស្ពឺ ចំនួន ៣គ្រឿង (ស្រុកភ្នំស្រួច ស្រុកសំរោងទង និងស្រុកបរសេដ្ឋ)
    12. ខេត្តព្រះសីហនុ ចំនួន ២គ្រឿង (ក្រុងកោះរ៉ុង និងស្រុកព្រៃនប់)៕

    ប្រភព៖ Ministry of Environment

    Share This Post: